CamNews

កូនប្រុស លោកគឹម ចាន់ថា សហការី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ត្រូវក្រុម ក្មេងស្ទាវកាប់ចំដៃដេរជាង២០ថ្នេរ

ភ្នំពេញ  ៖ លោក គឹម ចាន់ថា អ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ប្រចាំណ្ឌដូនពេញ ខណ្ឌ ប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ បាននិយាយថា កូនប្រុស របស់លោក ត្រូវក្រុមក្មេងស្ទាវមួយ ក្រុមកាប់ប្រហារចំដៃ ខាងស្ដាំបណ្ដាលឱ្យ រងរបួសដេរជាង២០ថ្នេរ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៥ ពេលចេញពីសាលារៀន ស្ថិតនៅ ខាងមុខវិទ្យាល័យសម្ដេចហ៊ុន សែន ភ្នំពេញ ថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោក គឹម ចាន់ថា បាននិយាយថា ក្រុម ក្មេងស្ទាវទាំងនោះ ជិះម៉ូតូ៤-៥គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ចុះទៅ បង្កអំពើ ហិង្សាដេញកាប់ប្រហារជាមួយគូជម្លោះ ដែលរៀននៅវិទ្យាល័យមួយនេះ ប៉ុន្ដែបែរជាមិនឃើញ រួចក៏ទៅកាប់ចំកូន របស់លោក ដែលមិនមានរឿងអីសោះជាមួយពួកវា នាពេលកន្លងទៅ ។

បើតាមលោក គឹម ចាន់ថា ក្រៅពីការកាប់ប្រហារ ចំដៃខាងស្ដាំកូនប្រុសរបស់លោករួចមក ក្រុមក្មេងស្ទាវដែល ដូចជាមនុស្សញៀនថ្នាំទាំងនេះ បានកាប់បំផ្លាញម៉ូតូពីរគ្រឿងនៅក្នុងសាលានោះ រួមមានម៉ាកគុប និង ម៉ាកនិច មុនពេល ដែលពួកវាបើកម៉ូតូគេចខ្លួនបាត់ ពុំត្រូវបានចាប់ខ្លួនពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរនោះឡើយ ។

លោក គឹម ចាន់ថា បានបញ្ជាក់ទៀតថា តាមការសួរនាំប្រជាពលរដ្ឋ នៅក្បែរវិទ្យាល័យ បានប្រាប់ថា កន្លងទៅ ធ្លាប់មានរឿងបែបនេះ កើតឡើងជាច្រើនលើកមកហើយ ពោល ក្រុមក្មេងស្ទាវដែលមានជម្លោះពីកន្លែងផ្សេង បានទៅរករឿងដល់សាលា រួចប្រើអំពើហិង្សាដេញកាប់យ៉ាងអនាធិបតេយ្យ ប៉ុន្ដែពុំមានការបង្ក្រាបនោះទេ ។

ដូច្នេះអាណាព្យាបាលសិស្ស ក៏ដូចជាប្រជាពលរដ្ឋ បានសំណូមពរទៅសមត្ថកិច្ចឱ្យជួយឃ្លាំមើល និងយាមប្រចាំ ការនៅតំបន់នោះផង ដើម្បីជួយអន្ដរាគមន៍នៅពេលដែលមានករណីនេះកើតឡើង ។

តាមលោក គឹម ចាន់ថា បច្ចុប្បន្នកូនប្រុស របស់ខ្លួន ដែលរៀនថ្នាក់ទី១០ នៅក្នុងវិទ្យាល័យ បាននាំយកទៅ មន្ទីរពេទ្យ ដើម្បីដេរនិងព្យាបាលមុខរបួស នៅលើដៃខាងស្ដាំ ព្រមទាំងសូមអំពាវនាវ ដល់សមត្ថកិច្ច តាមចាប់ ក្រុមក្មេងស្ទាវទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល