ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រយោធា ប្រទេស ម៉ិចសិក ត្រូវបានបាញ់ទម្លាក់ នៅភាគខាងលិចប្រ ទេស នារដ្ឋ Jalisco បណ្តាលអោយ យោធា ៣ នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះ ១២ នាក់ផ្សេងទៀត រងរបួស ។ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក អោយដឹងថា ឧទ្ធម្ភាគ ចក្រខាង លើ បង្ខំចិត្តចុះចត ទាំងអាសន្ន បន្ទាប់ ពីឧទ្ធម្ភាគចក្រមានភ្លើងឆាបឆេះ ក្រោយរងការវាយប្រហារ ដោយ ក្រុមឧក្រិដ្ឋជន គ្រឿងញៀន ។

បន្ថែមពីលើនេះ មន្រ្តីផ្លូវការ ប្រទេសម៉ិចសិក អោយដឹងថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនដែលគេស្គាល់ ឈ្មោះថា Jalisco New Generation នោះ មន្រ្តីផ្លូវការមានជំនឿជាក់អោយដឹងថា ជា អ្នកនៅពីក្រោយ ការវាយប្រហារលើកនេះ ។ ប្រភពដដែល បន្តអោយដឹងថា ៖ មានការប៉ះទង្គិច ហឹង្សាឯទៀតនៅក្នុង រដ្ឋអំឡុងថ្ងៃសុក្រ ម្សិលមិញនេះផ្ទាល់តែម្តង ។

អភិបាលរដ្ឋ Jalisco លោក Aristoteles Sandoval អោយដឹងថា ហោច ណាស់ មនុស្ស ៧ នាក់ ត្រូវ បានសម្លាប់ ខណៈ ១៥ នាក់ផ្សេងទៀត រងរបួស ។ បណ្តា រថយន្តជាច្រើនគ្រឿង រងនូវការឆាបឆេះ ខណៈ បណ្តាអាគារ ធនាគារ និង ស្ថានីយ័ប៉ូលីស រងនូវ ការបំផ្លិច បំផ្លាញទូទាំងតំបន់ ។ លោកបន្ត អោយដឹងថា ការវាយប្រហារលើកនេះ គឺ ជា ប្រតិកម្ម ពីក្រុមឧក្រិដ្ឋជន គ្រឿង ញៀន ខាងលើ ស្តីពី ប្រតិបត្តិចាប់ឃាត់ខ្លួន មេដឹកនាំ របស់ពួកគេ។

គួរបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀន The Jalisco New Generation ត្រូវបានគេចាត់ទុកថា ជា អង្គការឧក្រិដ្ឋកម្ម ដ៏មានឥទ្ធិពលខ្លាំងបំផុត នៅក្នុងប្រទេស ម៉ិចសិក ដែលធ្លាប់បានជាប់ពាក់ព័ន្ធ ជា មួយនឹងការជួយដូរគ្រឿងញៀនខុសច្បាប់ ទ្រង់ទ្រាយធំ នៅឈូងសមុទ្រ ប៉ាស៊ីហ្វិក ។ សេចក្តីរាយ ការណ៍ បន្តអោយដឹងថា ៖ ឧទ្ធម្ភាគចក្រ យោធា ខាងលើ រងនូវការវាយ ប្រហារ នាវិនាទី ប្រតិបត្តិការ អំឡុងពេលដែល ឧទ្ធម្ភាគចក្រ បានប្រទះឃើញរថយន្តផ្ទុកដោយក្រុមខ្មាន់កាំភ្លើងនៅតាមបណ្តោយ ចន្លោះក្រុង Casimiro Castillo និង Villa Purificacion ។

ប្រភពពីក្រសួងការពារជាតិ អោយដឹងថា ហោចណាស់ មន្រ្តីសន្តិសុខ ៣ នាក់ផ្សេងទៀតនៅបន្តបាត់ ខ្លួននៅឡើយ ។ តួរលេខបង្ហាញច្បាស់អោយដឹងថា ច្រើនជាង ២០ នៃ មន្រ្តីប៉ូលីស ត្រូវបានសម្លាប់ ដោយការវាយប្រហារ ពីសំណាក់ ក្រុមឧក្រិដ្ឋជន គ្រឿងញៀន ក្នុងរយៈ ពេល ២ ខែ ចុងក្រោយនេះ នៅក្នុងរដ្ឋ Jalisco ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី