(ភ្នំពេញ)៖  សាច់ញាតិរបស់លោកទេសរដ្ឋមន្រ្តី មិន ឃិន បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះថា លោក មិន ឃិន មិនទាន់ទទួលមរណភាពនៅឡើយទេ តែមានសភាពធ្ងន់ធ្ងរបំផុត ហើយកំពុងតែរៀបចំដឹកពីទីក្រុងបាងកក ប្រទេសថៃ មកផ្ទះវិញ ដើម្បីអាចមើលឃើញជាលើកចុងក្រោយ។

សាច់ញាតិម្នាក់ទៀត បានបញ្ជាក់ថា «គាត់មិនទាន់ មានអីនៅឡើយទេ»។

មុនដំបូងមន្រ្តីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានប្រាប់អង្គភាព Fresh News ថា លោកបណ្ឌិត មិន ឃិន បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៧៨ឆ្នាំ ប៉ុន្តែក្រោយមានការបញ្ជាក់ពីសាច់ញាតិរបស់គាត់ ដែលកំពុងមើលថែលោក នៅឯមន្ទីរពេទ្យប្រទេសថៃថា បានប្រាប់មកវិញថា លោកនៅមានដង្ហើមនៅឡើយ តែមានសភាពធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ក្រោយមានការផ្លាស់ប្តូរតំណែង ពីរដ្ឋមន្រ្តីក្រសួងធម្មការមក លោក មិន ឃិន បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ហើយទៅព្យាបាលនៅឯបរទេស។

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី