ស៊ីអិនអិន៖ នៅក្នុងអាយុ ៨០ឆ្នាំ ប្រជាជនកូរ៉េខាងជើងម្នាក់ តំាងពីសម័យសង្គ្រាម សូវៀតមក
បាន និយាយថា លោកមិនធ្លាប់ បានកាន់ និងបាញ់កំាភ្លើងនោះទេ ចាប់តំាងពីប្រទេស បានប្រ-
កាសបទ ឈប់ បាញ់គ្នាជាមួយ នឹងប្រទេស ជិតខាងខ្លួន ក្នុងរយៈពេល ៦០ឆ្នាំមកនេះ។

យោងតាមគេហទំព័រ ស៊ីអិនអិន បានឲ្យដឹងនៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៣ថា នៅពេលនេះ
ខាងសារ ព័ត៌មាន កូរ៉េខាងជើងបានផ្សាយ ដោយជឿជាក់ថា បុរសម្នាក់នោះ មានចិត្តអន្ទះអន្ទែង
ខ្លំាងណាស់ ក្នុង ការធ្វើ របៀបនេះ ក្នុងសមភូមិ។

បុរសម្នាក់នោះ ត្រូវបានគេដកស្រង់សម្តី ខណៈនិយាយនៅការិយាល័យកាសែត រ៉ូដុង ស៊ីនមូន
ថា «ខ្ញុំនៅ តែរក្សា គ្រាប់កំាភ្លើងនៅដដែល បន្ទាប់ពីមិនបានប្រើប្រាស់វា កាលពីទសវត្សរ៍ទី៥០
ដោយសារតែ ចក្រ ពត្តិនិយមសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានចុះកិច្ចព្រមព្រៀងឈប់បាញ់
គ្នាមកនោះ»។

បុរសរូបនោះបន្តថា «សូមបញ្ជូនខ្ញុំទៅកាន់លេណដ្ឋាន ឲ្យកំាភ្លើងមកខ្ញុំ។ ខ្ញុំចង់បាញ់ស្រោចទៅ
លើសត្រូវ ដែលនេះវាកើតចេញពីទឹកចិត្តរបស់ខ្ញុំ»។

ដូចគ្នានឹងបុរសម្នាក់នេះដែរ កាសែតរបស់កូរ៉េខាងជើង បានផ្សាយទៀតថា ប្រជាជននៅទូទំាង
ប្រទេស កូរ៉េខាងជើងទំាងអស់ បានសុំចូលរួមជាមួយកងទ័ព បន្ទាប់ពីអង្គការសហប្រជាជាតិ
បានដាក់ទណ្ឌកម្មថ្មី ទៀត មកលើប្រទេសកុម្មុយនីសមួយនេះ។

កាសែតនោះបន្តទៀតថា «ប្រជាជនកូរ៉េខាងជើងទំាងអស់ អាចកាន់កំាភ្លើង ហើយអនុញ្ញាតឲ្យ
ចូលរួម ឬអាច ចូលរួមជាថ្មីជាមួយនឹងកងកម្លំាងប្រជាជន នៅគ្រប់ខេត្តក្រុងទំាងអស់បាន»។

គួរបញ្ជាក់ផងដែរថា ខណៈសង្គ្រាមចិត្តសាស្រ្តកំពុងឡើងកម្តៅរវាងប្រទេសកូរ៉េខាងជើង និង
ប្រទេសជិត ខាងកូរ៉េខាងត្បូង រួមទំាងអាមេរិកផង និងការដាក់ទណ្ឌកម្មថ្មីទៀតពីសំណាក់អង្គការ
សហប្រជាជាតិនោះ កាសែតរបស់កូរ៉េខាងជើងបានផ្សាយថា ប្រជាជនខ្លួន នៅទូទំាងប្រទេស
បានផ្ទុះកំហឹងឡើង ដោយម្នាក់ៗ ចង់ទៅសមភូមិ ដើម្បីបាញ់ស្រោចទៅលើសត្រូវពួកគេ បន្ទាប់
ពីខានប្រើប្រាស់កំាភ្លើងអស់រយៈពេល ៦០ មកនោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល