ភ្នំពេញ ៖ សន្ដិសុខឯកជនម្នាក់ ខណៈ ដែលជួយស៊ីញ៉ូភ្លើងឱ្យរថយន្ដក្រុងដឹកជញ្ជូន របស់ក្រុមហ៊ុនវៀតណាម មានឈ្មោះថា Phuong Trinh ស្រាប់តែអ្នកបើកមើលមិន ឃើញក៏ថយអត់បានមើល កិនបែកប្រអប់ ជើងខាងស្ដាំ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ។

គ្រោះថ្នាក់ ដែលបង្កឡើងដោយក្រុមហ៊ុន ដឹកជញ្ជូនរបស់ក្រុមហ៊ុនវៀតណាមដឹកអ្នក ដំណើរមួយនេះ បានកើតឡើងកាលពីវេលា ម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅមុខផ្សារទំនើបស៊ីធីម៉ល តាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះប៉ោង សុខហ៊ុយ អាយុ៥៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំ ទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ ហើយមានស្រុក កំណើតនៅខេត្ដកំពង់ចាម និងជាសន្ដិសុខ ឯកជនយាមប្រចាំការនៅក្រុមហ៊ុនលីវ៉ាយ ។

បើតាមសាក្សីមុនពេលកើតហេតុ ខណៈ ដែលជនរងគ្រោះកំពុងឈរយាមប្រចាំការ នៅមុខក្រុមហ៊ុនលីវ៉ាយរបស់ខ្លួន ពេលនោះ មានរថយន្ដក្រុងដឹកអ្នកដំណើររបស់វៀត ណាមមកដល់ បណ្ដាលឱ្យមានការកកស្ទះ ចរាចរណ៍ខ្លាំងពេក ទើបលោកចូលទៅជួយ សម្រួល ដោយស៊ីញ៉ូភ្លើងដើម្បីបញ្ជៀសការ កកស្ទះ ប៉ុន្ដែមិនដឹងជាយ៉ាងម៉េច ស្រាប់តែ រថយន្ដមកកិនប្រអប់ជើងខាងស្ដាំរបស់លោក បណ្ដាលឱ្យខ្ទេចតែម្ដង ។

សាក្សីបានបន្ដទៀតថា ក្រោយកើតហេតុ រួចរថយន្ដនេះ ពណ៌សលាយក្រហម ពាក់ ស្លាកលេខភ្នំពេញ 3C-6858 បានបន្ដដំណើរ ទៅមុខ ដោយមិនឈប់មើលជនរងគ្រោះ នោះទេ ប៉ុន្ដែប្រជាពលរដ្ឋនៅកន្លែងកើត ហេតុ បាននាំគ្នាជួយស្ទាក់ ទើបរថយន្ដនេះ ឈប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះទៅសួរនាំនិងអន្ដរាគមន៍ ដោយរក្សារថ យន្ដទុកជាបណ្ដោះ អាសន្ន រង់ចាំការដោះ ស្រាយបន្ដទៀត ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល