ព័ត៌មានអន្តរជាតិ ៖ ប្រភពពីយោធាកូរ៉េខាងត្បូងនាព្រឹកនេះឲ្យដឹងថា កូរ៉េខាងជើង បានបាញ់ម៉ីស៊ីល រយៈចម្ងាយខ្លី ២ ចូលទៅក្នុងមហាសមុទ្រ។ ប្រភពដដែល បន្តឲ្យដឹងថា ម៉ីស៊ីលរយៈចម្ងាយខ្លីលើក នេះត្រូវបានគេបាញ់ចេញពីទីតាំងដើមឈូងសមុទ្រភាគ ខាងកើត ចូលទៅក្នុងផ្ទៃទឹកសមុទ្រ ដោយ មានរយៈចម្ងាយពីទីតាំងបាញ់ប្រមាណ ៥០០គ.ម ។

ថ្ងៃពុធម្សិលមិញនេះ មេដឹកនាំប្រជាជាតិកុម្មុយនិស្តកូរ៉េខាងជើង ពោល លោក គីម ជុងអ៊ុន ផ្ទាល់តែ ម្តងបានអះអាងអោយដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តរបស់ខ្លួនបានប្រឹងប្រែងជាខ្លាំង ឈាន ទៅសម្រេច សមិទ្ធផលស្នាដៃជោគជ័យ ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ធន់តូច ដើម្បីបំពាក់នៅលើប្រព័ន្ធម៉ីស៊ីល របស់ខ្លួន ។ ទោះជាយ៉ាងណាក៏ដោយចុះ ក្រសួងការពារជាតិ ប្រទេសកូរ៉េខាងត្បូង បញ្ជាក់ឲ្យដឹងថា កូរ៉េខាងជើង ពុំទាន់ជោគជ័យទាំងស្រុងក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរនៅឡើយទេ ពីព្រោះថា ពុំទាន់ធ្វើឲ្យវាមានសុវត្ថិភាពនៅឡើយ។

- អាន ៖ គីម ជុងអ៊ុន ឌឺឲ្យដឹងថា កូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែរ ធន់តូច សមត្ថភាពកំពូល បំពាក់លើម៉ីស៊ីល

គួរបញ្ជាក់ថា អំណះអំណាងផលិតបាន ក្បាលគ្រាប់នុយក្លេអ៊ែរ គឺជាប្រធានបទប្រឈមមួយ ពីព្រោះ ថាក្នុងករណីក្រុងព្យុងយ៉ាងពុំមានក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ នោះ នឹង មិនអាចប្រើប្រាស់ដោយ បំពាក់អាវុធនុយក្លេអ៊ែររបស់ខ្លួននៅលើប្រព័ន្ធម៉ីស៊ីលបាននោះទេ ខណៈ ប្រការនេះ ក្រុមអ្នកវិភាគជា ច្រើនធ្លាប់តែបានគិតថា កូរ៉េខាងជើងត្រូវការពេលវេលាច្រើនឆ្នាំទៀត។

ជាមួយនឹងការឆ្លើយតបទៅនឹងការអះអាង ពីកូរ៉េខាងជើង ថាផលិតបានក្បាលគ្រាប់នុុយក្លេអ៊ែរ អ្នក នាំពាក្យឲ្យនាយកដ្ឋានរដ្ឋសហរដ្ឋអាមេរិក លោក John Kirby ឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង ដែល ជាមេដឹកនាំវ័យក្មេងនោះ ត្រូវតែយកចិត្តទុកដាក់ឲ្យបាន ច្រើន ជាងនេះ ទៅ បណ្តាពលរដ្ឋកូរ៉េ ខាង ជើង ដោយមើលថែទាំពួកគេ ជាជាងរុញច្រានពួកគេចូលទៅក្នុងសមត្ថភាពដែលប្រថុយប្រថាន ។

គួរបញ្ជាក់ ជាញឹកញាប់ កូរ៉េខាងជើង បានបន្តសាកល្បងអាវុធនុយក្លេអ៊ែរ ជាបន្តបន្ទាប់ ជាការឆ្លើយ តបទៅនឹងការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ពីអង្គការ សហប្រជាជាតិ ក្រោយពីខ្លួន តេស្តិ៍សាកល្បង អាវុធនុុយក្លេអ៊ែរ កាលពីដើមឆ្នាំ ២០១៦ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី