ក្រុងម៉ាឌ្រីដ៖ ខ្សែប្រយុទ្ធលំដាប់លេខ១ប្រចាំក្លឹបស្តេចស Cristiano Ronaldo បានឈ្នះពានក្នុងនាម ជាកីឡាករលេង ល្អបំផុតនៅប្រចាំ ក្របខណ្ឌកំពូល La Liga BBVA របស់អេស្ប៉ាញប្រចាំរដូវកាលឆ្នាំ២០១៣-២០១៤ បន្ទាប់ពីស៊ុត បញ្ចូលទីបានច្រើនជាងគេ និងជួយឲ្យ Real Madrid ឈ្នះពាន២មាន Copa del Rey និង UEFA Champions League ។

ប្រភពព័ត៌មានពីគេហទំព័រ Goal បានឲ្យដឹងថា ក្នុងកម្មវិធី ប្រគល់រង្វាន់នោះដែរ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃចន្ទ ទី២៧ ខែតុលាយប់មិញនេះ ក្នុងទីក្រុងម៉ាឌ្រីដ ខណៈដែលលោក Diego Simeone បានឈ្នះពានជាគ្រូបង្វឹកដឹកនាំល្អ បំផុតដែល បានជួយឲ្យក្រុម Atletico Madrid ឈ្នះពាន La Liga កាលពីរដូវកាលមុនផងដែរ ដោយមានការចូលរួម បោះឆ្នោតពី សំណាក់គ្រូបង្វឹក កីឡាករ និងម្ចាស់ក្លឹបនីមួយៗនៅក្នុងក្របខណ្ឌ La Liga ទាំងអស់ ។

ឆ្លៀតក្នុងឱកាសទទួលរង្វាន់នោះកីឡាករដែលស៊ុតបញ្ចូលទីបាន៣១គ្រាប់នៅ Champions League រដូវកាលមុន Ronaldo បានថ្លែងឲ្យដឹងថា “ខ្ញុំពិតជាអរគុណខ្លាំងណាស់ ដល់មិត្តរួមក្រុម គ្រូបង្វឹកក្នុងក្លឹប Real Madrid ទាំងអស់ រួម ជាមួយនឹងក្រុមគ្រួសារខ្ញុំផងដែរ ។ វាពិតជាអស្ចារ្យ ខ្លាំងណាស់ក្នុងជីវិតជាកីឡាករអាជីពរបស់ខ្ញុំ ហើយវាពិតជាមិនធ្វើឲ្យខ្ញុំខកបំណងមែនពីការខិតខំហ្វឹកហាត់ដ៏ខ្លាំងក្លារបស់ខ្ញុំនាពេលកន្លងមក” ។

សូមបញ្ជាក់ផងដែរថា នេះជាពានទី៣ហើយសម្រាប់កីឡាករ ជនជាតិព័រទុយហ្គាល់ វ័យ២៩ឆ្នាំក្រៅពីពាន Ballon d’Or និងពាន 50 Goals ដែលបានទទួលរួចរាល់ហើយនោះ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល