ថ្មីៗនេះគេហទំព័រ AndroidCommunity បានបង្ហោះនូវរូបភាពមួយសន្លឹក ដែលជារូបភាពគំរូ រួមជា
មួយរូបសណ្ឋាន Hardware របស់ស្មាតហ្វូនដែលត្រូវបានគេចាត់ទុកថាជា Samsung Galaxy S
IV ។ បើប្រៀបជាមួយរូបភាពចចាមអារាមកាលពីពេលមុនៗ រូបភាពលើកនេះមានការរចនាម៉ូដ
ប្លែកជាងមុន។ វានៅតែមានរាងមូលនៅជ្រុងនៃទូរស័ព្ទ ហើយគែមព័ទ្ធជុំវិញទូរស័ព្ទអាចធ្វើពីលោ
ហធាតុ, តួនៃទូរស័ព្ទមានរាងសំប៉ែតជាងមុន, Speaker យកមកដាក់ផ្នែកខាងមុខ និងខាងក្រោម។
ចំនុចដែលពិសេសនោះ វាមិនមែនប៊ូតុង Home ដូច S II និង S III ទេ ដែលធ្វើឲ្យគេគិតស្មានថា
Samsung នឹងបំពាក់ប៊ូតុងទាំងបីនោះ នៅលើអេក្រង់ Touch តែម្តង។

សព្វថ្ងៃនៅមិនទាន់មានព័ត៌មានណាមួយដឹងច្បាស់ពីថ្ងៃនៃការបង្ហាញខ្លួន Galaxay S IV ទេ។ ប៉ុន្តែ
ព្រឹត្តិការណ៍ MWC 2013 ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែមីនាខាងមុខនេះ អាចជាពេលវេលា
ដែល Samsung ធ្វើការអាប់ឌេត ស្មាតហ្វូនត្រកូល S ។

រូបសណ្ឋាន Hardware ចចាមអារាមនៃ Galaxy S IV ៖

អេក្រង់ 5", កំរិតពន្លឺ Full HD, ប្រើប្រាស់បច្ចេកវិទ្យា Super AMOLED+;

CPU Exynos 5450 A15, Quad Core ល្បឿន 2GHz;

GPU ARM Mali T658;

RAM DDR3 2GB;

Camera ក្រោយ 13MP, camera មុខ 2MP;

ថ្ម 3100 mAh;

ប្រព័ន្ធប្រតិបត្តិការ: Android 4.2 Jelly Bean; Touchwiz;

ប្រើកញ្ចក់ Gorilla Glass 3;

Connector: 4G LTE, Bluetooth 5.0;

មេម៉ូរីក្នុង: 16/32/64 GB

ដោយ៖ សិលា
ប្រភព៖ TTE