ព័ត៌មានអន្តរជាតិ ៖ ជាងម៉ាស៊ីនយន្តហោះម្នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ ឥណ្ឌា Air India បាន ស្លាប់បាត់បង់ជីវិត បន្ទាប់ពីគាត់ត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីនយន្តហោះ នៅឯអាកាសយាន ដ្ឋានអន្តរជាតិ ក្រុង Mumbai ។

របាយការណ៍ ពីប្រភពសារព័ត៌មានក្នុងស្រុកអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រមួយនេះ បានកើតឡើង នៅពេលដែលយន្តហោះក្រុមហ៊ុអាកាសចរណ៍ ឥណ្ឌា Air India ជើងហោះហើរ AI 619 ពីទីក្រុង Mumbai ទៅកាន់ទីក្រុង Hyderabad បើកថយក្រោយ ហៀបនឹងហោះឡើង ។ អ្នក នាំពាក្យអោយក្រុមហ៊ុនអាកាសចរណ៍ Air India លោក Ashwani Lohani អោយ ដឹងថា ជាហេតុ ការណ៍គ្រោះថ្នាក់ដ៏រន្ធត់បំផុត ប៉ុន្តែព័ត៌មានលម្អិតនៃហេតុផលដែលនាំ អោយគ្រោះថ្នាក់ ពុំទាន់ ជាក់ច្បាស់នៅឡើយទេ ។ ពួកយើងពិតជាសោកស្តាយ និងរន្ធត់ជាខ្លាំង ខណៈ ក្រុម ការងារបាន បើកការស៊ើបអង្កេត ។

ប្រភពបញ្ជាក់អោយដឹងថា ហេតុការណ៍គ្រោះថ្នាក់លើកនេះអាចកើតឡើងទៅបាននៅពេលដែល សហពីលុតឥណ្ឌា បញ្ឆេះម៉ាស៊ីននៅឯអាកាសយានដ្ឋាន Chhatrapati Shivaji ដោយជនរងគ្រោះ ឈរនៅក្បែរយន្តហោះ ដែលជាកន្លែងកើតហេតុ។វិនាទីនោះពួកយើងពុំមានតម្រុយច្បាស់ការណ៍ បញ្ជាក់ថាមានមនុស្សនៅក្បែរយន្តហោះនោះទេ ទើបតែកើតហេតុ ក៏ដូចជា ការ ស៊ើបអង្កេតបាន ដឹងជាក់ស្តែងទៅវិញ។ ជាការពិត មិនគួរណាមានមនុស្ស នៅជិតយន្តហោះ ពេល បញ្ឆេះម៉ាស៊ីន នោះទេ បើយ៉ាងដូច្នេះ ត្រូវតែពន្លត់ម៉ាស៊ិនយន្តហោះភ្លាមៗ។ ក្រុមការងារអាកាសយានដ្ឋាន សូម ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំប្រការនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី