Zou Bin ត្រូវបានចោរម្នាក់ ដែលបានអង្គុយជិតខ្លួន នៅលើឡានតាក់ស៊ី លួចយកទៅបាត់នូវ
iPhone មួយគ្រឿង។ នៅក្នុងទូរស័ព្ទ iPhone នោះបាន Save ទុកលេខទំនាក់ទំនង ដល់ទៅ
ជិត ១០០០ លេខ និងឈ្មោះ នៅក្នុង Contact។ បើតាមសារព័ត៌មានស៊ិនហួរ បានឲ្យដឹងថា
ជនរងគ្រោះ Zou បានចាប់អារម្មណ៍ទៅលើលេខទំនាក់ទំនង ជាងតំលៃនៃទូរស័ព្ទ ដែលបាន
ចោរលួចទៅនោះ។

បន្ទាប់ពីដឹងថា ទូរស័ព្ទរបស់ខ្លួនត្រូវបានចោរលួចបាត់ទៅហើយ Zou បានព្យាយាមផ្ញើសារទៅ
លេខទូរស័ព្ទ នៅក្នុង iPhone នោះ, "ខ្ញុំដឹងថា លោកគឺជាអ្នកដែលអង្គុយជិតខ្ញុំ។ ខ្ញុំនឹងរកអ្នក
ឃើញ"។ ម្ចាស់ទូរស័ព្ទសរសេរគំរាមបន្ត “សូមចូលមើលបណ្តាលេខទូរស័ព្ទទំនាក់ទំនងក្នុង
ទូរស័ព្ទ ហើយផ្ញើមកឲ្យខ្ញុំតាមរយះអាសយដ្ឋានខាងក្រោម”។

មួយថ្ងៃក្រោយមក Zou Bin ក៏ទទួលបានកញ្ចប់តូចមួយ ផ្ញើពីប្រៃសណីយ៍ ដែលក្នុងនោះមាន
ស៊ីមទូរស័ព្ទមួយ និងលេខទូរស័ព្ទទំនាក់ទំនង សរសេរដោយដៃ ចំនួន ១១ ទំព័រ។ ប៉ុន្តែ ចោរ
នោះមិនបានប្រគល់ទូរស័ព្ទ iPhone មកឲ្យម្ចាស់វិញទេ។

រឿងហេតុរបស់ Zou Bin ទទួលបាននូវការចាប់អារម្មណ៍ច្រើននៅលើអ៊ីនធឺណេត ប្រទេសចិន។
គណនី Sina Weibo មួយបានបញ្ចេញមតិ បែបកំប្លែងលេងថា “នេះបានចំជាចោរ មានក្រមសីល
ធម៌មែន មានមនសិការ និងមានវិជ្ជាជីវៈ"៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing