ភ្នំពេញ៖ តារាសម្តែង និង ម៉ូឌែលកំពុង ក្រសោបបានប្រជាប្រិយភាព ពីអាជីពសិល្បៈលោក ចន អេឡិចហ្សូរ៉ា ថ្មីៗនេះត្រូវបានFriend ក្នុងហ្វេសប៊ុក រៀបចំធ្វើពិធីខួបកំណើតឱ្យ នៅក្នុងភោជនីយដ្ឋានមួយ ដែលមានមិត្តភ័ក្ត ចូលរួមប្រមាន ជាង១០នាក់ប៉ុណ្ណោះ។

ពិធីខួបកំណើត របស់ លោក អេឡិច ហ្សូរ៉ា កាលពីយប់ម្សិលមិញ មិនបានរៀបចំ ជាលក្ខណៈធំដុំចាយ លុយច្រើនម៉ឺនដូចតារាដទៃទេ ។ កម្មវិធីជប់លៀង ខួបកំណើតនោះ មិនមែនលោក អេឡិច ហ្សូរ៉ា ជាអ្នករៀបចំ ដោយផ្ទាល់ទេ គឺសង្សារជាជនជាតិបរទេស និង Friend ក្នុងហ្វេសប៊ុក ជាអ្នករៀបចំឲ្យ ហើយ ការចំណាយទំនង មិនសូវអស់ច្រើនប៉ុន្មានទេ ព្រោះមិនបានហៅភ្ញៀវ ច្រើនចូលរួមនោះឡើយ។

តាមរយៈរូបថតពីរបីសន្លឹក បង្ហោះលើបណ្តាញសង្គម របស់តារាសម្តែង លោក ចន អេឡិចហ្សូរ៉ា បាន បង្ហាញឲ្យឃើញពីសកម្មភាព សប្បាយរីករាយ នៃពិធីខួបកំណើតបែប លក្ខណៈឯកជន របស់ក្រុមតារា សម្តែង អេឡិចហ្សូរ៉ា។ គេមិនដឹងថា ខួបកំណើតលើកនេះ គម្រប់អាយុប៉ុន្មានឡើយ ព្រោះក្នុងរូបភាពនោះ បង្ហាញត្រឹមតែឈ្មោះ និងថ្ងៃកំណើត ប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល