កាលពីថ្ងៃអាទិត្យកន្លងទៅ នៅទីក្រុប ខេប ថោន (Cape Town) នាប្រទេសអាហ្វ្រិចខាងត្បូង
មានសត្វសុនខមួយក្បាលអាយុ ៦ ឆ្នាំឈ្មោះថា Bella ត្រូវបានចោរដែលចូលគោះផ្ទះ ចាក់
មួយកាំបិតដែលមានប្រវែងដល់ទៅ ៨ អ៊ីងជាប់និងក្បាល តែមិនស្លាប់។
លោក Vernon Swart ដែលជាម្ចាស់របស់សត្វសុនខ Bella បាននិយាយថា អ្នកជិតខាង
បានស្រែកហៅគាត់ នៅពេលដែលពួកគេបានឃើញ Bella មានជាប់កាំបិតនៅនឹងក្បាល ហើយរត់នៅលើផ្លូវបន្ទាប់ពី មានមនុស្សមួយក្រុមព្យាយាមលួចចូលផ្ទះរបស់គាត់។
នៅពេលឃើញសភាពបែបនេះ លោក Swart ស្មានតែសុនខជាទីស្រលាញ់នឹងត្រូវស្លាប់
ប៉ុន្តែ Bella ហាក់ដូចជាមិនមានបង្ហាញសញ្ញារថាមានការឈឺចាប់ខ្លាំនោះទេ។ ភ្លាមនោះ លោកក៍មានដឹកBella ទៅជួបពេទ្យសត្វ ទាំងគ្មានសង្ឃឹមថា សត្វមួយនេះអាចរស់រាន
មានជីវិតតទៅទៀត។
ពេទ្យសត្វដែលបានជួយសង្គ្រោះ Belly បាននិយាយថា កាំបិតនោះបានចាក់ចំផ្នែក
កណ្ដាលដែលពុះចែកនៃខួរក្បាល ពុំដូច្នោះទេ សត្វមួយក្បាលនេះនឹងត្រូវស្លាប់។
ម្ចាស់របស់Bella បានបន្ថែមទៀតថា បើសិនជាប៉ូលីសរកឃើញជនដែលបានចាក់សត្វជាទី
ស្រលាញ់របស់គាត់ គាត់ចង់អោយដាក់ Bella និង ជននោះក្នុងបន្ទប់ដើម្បីអោយវាបាន
សងសឹក។
ប្រភព៖ dailymail
ដោយ៖ សំអាត