ការព្យាបាលមុខជាប្រចាំ ការប្រើក្រែមថែរក្សាស្បែក ក្រែមប្រឆាំងនឹងភាពចាស់ ម៉ាសបិតមុខ ការប្រើវិធីថែទាំបែបធម្មជាតិ វិធីរក្សាស្បែកទាំងអស់នេះ នឹងត្រូវបានសាកល្បងដោយអ្នកស្រលាញ់ស្បែក។ ប៉ុន្ដែតើអ្នក ប្រើវិធីធ្វើឱ្យស្បែករបស់អ្នកក្មេងជាងវ័យ និងមានសំណើមតាមវិធីណា? ទោះជាយ៉ាងណា វាស្ដាប់ទៅហាក់បីដូចជាការកុហកដែលថា វិធីដ៏ងាយស្រួល និងមានប្រយោជន៍ ក្នុងការថែរក្សាស្បែកដូច្នេះ គឺត្រូវគេងឱ្យពេញភ្នែកក្នុងមួយយប់ៗ យ៉ាងតិចឱ្យបាន ៨ម៉ោង។ ការសម្រាកពេលរាត្រីបានគ្រប់គ្រាន់មិនត្រឹមតែមានគុណប្រយោជន៍ដល់ស្បែកតែមួយមុខប៉ុណ្ណោះទេ ប៉ុន្ដែក៏វាមានប្រយោជន៍ដល់រាងកាយ និងសុខុមាលភាពផ្លូវចិត្ដផងដែរ។

១. ឱ្យស្បែករបស់អ្នកបានដកដង្ហើម៖ ជំហានដំបូង ដែលអ្នកត្រូវធ្វើជាចាំបាច់ គឺត្រូវសម្អាតមុខរបស់អ្នកជារៀងរាល់យប់មុនពេលចូលដំណេក។ វិធីនេះនឹងកាត់បន្ថយភាពកខ្វក់ ឬល្អងធូលីនៅលើស្បែករបស់អ្នក ហើយវានឹងបើកចំហនូវរន្ធញើសលើស្បែក ជួយឱ្យស្បែករបស់អ្នកបានដកដង្ហើម។ ប្រសិនបើអ្នកមិនលាងសម្អាតមុខជារៀងរាល់រាត្រីទេ ស្បែករបស់នឹងងាយកើតមុន និងជ្រីវជ្រួញ ពីព្រោះរន្ធញើសដែលបិទជិតធ្វើឱ្យរាំងស្ទះនូវការផលិតចេញ នៃ Collagen នៅក្នុងស្បែក ដែល Collagen នេះមានសារៈសំខាន់ក្នុងការធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យ។

២. ផ្ដល់សំណើមឱ្យស្បែករបស់អ្នកមុនពេលចូលគេង៖ ស្បែករបស់អ្នកអាចប្រែជាស្ងួតនៅពេលអ្នកគេង ហេតុដូច្នេះនៅពេលដែលអ្នកលាងសម្អាតមុខរបស់អ្នក សូមកុំភ្លេចលាបក្រែមផ្ដល់សំណើមដល់ស្បែកឱ្យបានច្រើន។ ក្រែមនេះនឹងរក្សាទុក នូវប្រេងសំខាន់ៗនៅក្នុងស្បែករបស់អ្នក ដោយរក្សាស្បែករបស់អ្នកឱ្យទន់ និងមានសំណើម។ នៅពេលដែលអ្នកក្រោកពីគេងនៅព្រឹកព្រលឹម ស្បែករបស់អ្នកនឹងមានសភាពភ្លឺចែងចាំង និងទន់រលោង។

៣. យកចិត្ដទុកដាក់ចំពោះបបូរមាត់របស់អ្នក៖  វត្ថុដ៏សំខាន់បំផុតមួយ ដែលបង្ហាញពីចរិតលក្ខណៈនៅលើផ្ទៃមុខ គឺបបូររបស់អ្នក។ បបូរមាត់ស្ងួត និងមានស្នាមប្រេះ គឺមើលទៅមិនស្រស់ស្អាតនោះទេ។ ជម្រើសដ៏ប្រសើរបំផុតសម្រាប់បបូរមាត់ ដែលឆាប់មានប្រតិកម្ម គឺត្រូវយកជ្រះដុសធ្មេញរូតតិចៗពីលើវារៀងរាល់យប់។ វិធីនេះនឹងជួយឱ្យបបូរមាត់របស់អ្នកចៀសផុតពីការប្រេះ និងស្ងួត ដែលធ្វើឱ្យវាមានសភាពទន់ និងងាយរលាស់។

៤. លាបក្រែមជុំវិញភ្នែករបស់អ្នក៖ ជំហានដ៏សំខាន់មួយក្នុងការថែរក្សាស្បែកមុនពេលចូលគេង គឺត្រូវលាបក្រែមល្អមួយប្រភេទនៅក្រោមភ្នែករបស់អ្នក ដែលនឹងជួយការពារស្នាមដក់ក្រោមភ្នែក និងជ្រីវជ្រួញ។ ពីព្រោះស្បែកនៅក្រោមភ្នែកគឺមានសភាពស្បើង ដូច្នេះវាជារឿងសំខាន់ក្នុងការបន្ថែមសំណើមឱ្យបានល្អជាមួយនឹងក្រែមលាបជុំវិញភ្នែកពិសេសនេះ និងអនុញ្ញាតឱ្យក្រែមជួសជុលបរិវេណជុំវិញភ្នែកនេះ។ សូមលាបក្រែមនេះស្រាលជុំវិញភ្នែក ដើម្បីរក្សាស្បែករបស់អ្នកឱ្យក្មេងជាងវ័យ។

៥. ធ្វើការបកស្បែកថ្នមៗ៖ ការបកស្បែកគឺមានសារៈសំខាន់ខ្លាំងណាស់ តែទោះជាយ៉ាងណានៅពេលអ្នកដុសខាត់ទៅលើស្បែក វាធ្វើឱ្យស្បែករបស់អ្នកកាន់តែងាយប្រតិកម្ម។ ស្បែកប្រតិកម្ម គឺកាន់តែងាយខូច និងកាន់តែងាយរងការបំផ្លាញពីពន្លឺព្រះអាទិត្យ។ ជម្រើសដ៏ប្រសើរ ដើម្បីបកស្បែករបស់អ្នកដោយការថ្នាក់ថ្នម គឺធ្វើវាមុនពេលចូលគេង ដើម្បីការពារការខូចស្បែក។

៦. ដៃ និងជើង៖ នៅពេលនិយាយដល់ការថែរក្សាស្បែក អ្នកមិនគ្រាន់តែផ្ដោតទៅលើមុខ និងកប៉ុណ្ណោះទេ ប៉ុន្ដែជើង និងដៃក៏សំខាន់ផងដែរ។ សូមលាបក្រែមផ្ដល់សំណើមដល់រាងកាយនៅត្រង់ដៃ និងជើងរបស់អ្នក ដើម្បីថែរក្សាវាឱ្យមានសំណើម និងការពារវាកុំឱ្យស្ងួត និងគ្រើម។ ប្រើស្រោមជើង និងស្រោមដៃមុនពេលចូលគេង គឺជាគំនិតដ៏ល្អម្យ៉ាងទៀត ដែលនឹងជួយដល់ចលនាឈាមរត់ ដោយសារសម្ពាធនៅលើជើង។

៧. សូមកុំគេងផ្កាប់មុខ៖ ការគេងផ្អិបពោះ ឬផ្កាប់មុខទៅលើខ្នើយ និងនាំឱ្យមានភាពជ្រីវជ្រួញ និងពន្លឿនដំណើរការវិវឌ្ឍន៍ទៅរកភាពចាស់។ ទោះបីជាអ្នកគិតថាស្រួលខ្លួនពេលអ្នកគេងបែបនោះក៏ដោយ វាជារឿងប្រសើរក្នុងការចៀសវាងវា។ ការគេងផ្កាប់នឹងធ្វើឱ្យរាំងស្ទះចលនាឈាមរត់ និងធ្វើឱ្យមុខហើម និងអស់កម្លាំង។ សូមព្យាយាមគេងផ្ងារ តាមតែអាចធ្វើបាន។

៨. ម៉ាស់បិតមុខពេលគេង៖ ប្រសិនបើអ្នកមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្ដល់សំណើម ឬបកស្បែករបស់អ្នកមុនពេលចូលគេងទេ ការគេងដោយបិតម៉ាស់មុខក៏អាចជួយអ្នកបានដែរ។ វិធីនេះនឹងផ្ដល់សំណើមដល់ស្បែករបស់អ្នក និងជួយឱ្យរន្ធញើសរបស់អ្នកបើកចំហ។ នៅពេលអ្នកភ្ញាក់ពីគេង សូមលាងសម្អាតមុខរបស់អ្នកជាមួយទឹកស្អាត ដើម្បីទទួលលទ្ធផលគាប់ប្រសើរ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth