(ភ្នំពេញ)៖ អតីតតារាចម្រៀង ធ្លាប់មានឈ្មោះល្បី នៅក្នុងផលិតកម្ម សាន់ដេ លោក ជុំ លីណូ ហើយត្រូវបានផ្លាស់ប្តូរទ្រនំ ដោយចុះកុត្រាច្រៀងនៅក្នុងផលិតកម្មថី្ម Diamond Music ទើបបានរយៈពេលជាង១ឆ្នាំមកនោះ ស្រាប់តែថ្មីៗនេះ ធ្លាយដំណឹងនៃការត្រៀមរើបង្វេចចាកចេញ ពីទ្រនំថ្មីមួយនេះ ដោយពុំទាន់ដឹងច្បាស់ ពីមូលហេតុពិត ប្រាកដថា បណ្តាលមកពីបញ្ហាអ្វីនោះទេ ។

ប្រភពពីក្រុមការងារ នៅក្នុងផលិតកម្មមួយនេះ ដោយនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ Khmertalkingថា ហេតុផលនៃការត្រៀមរើបង្វេច ដើរចេញពីផលិតកម្ម Diamond Music របស់តារាចម្រៀងប្រុសលោក ជុំ លីណូ គឺដោយសារបញ្ហា ផ្ទៃក្នុងរវាងភាគីផលិតកម្ម និងលោក ជុំ លីណូ ព្រោះតែការអាក់អន់ ចិត្តរឿងផ្អឹបមិនចេញបទចម្រៀងរបស់លោក ពោលគឺខាងផលិតកម្ម ហាក់មិនសូវយកចិត្តទុកដាក់ ក្នុងការផ្សព្វផ្សាយចេញបទចម្រៀង នៅក្នុងផលិតកម្មឡើយ។

ប្រភពបាននិយាយទៀតថា តាមគម្រោងតារាចម្រៀងប្រុសពូកែខាងរាំរែក តាមតារាចម្រៀងប៉ុបពិភពលោក ម៉ៃឃើលជែកសុន លោក ជុំ លីណូ អាចនឹងចាកចេញពីផលិតមួយនេះ មុនពេលបញ្ចប់កុងត្រា នៅដើមឆ្នាំ២០១៦ខាងមុខ ប្រសិនបើភាគីម្ចាស់ផលិតកម្ម Diamond Musicគ្មានដំណោះស្រាយ ឬផ្ដល់យុទ្ធសាស្រ្តថ្មីៗ ដើម្បីបំបែកយកទីផ្សារឲ្យតារាចម្រៀងរបស់ខ្លួន បានលេចឈ្មោះឈលើទីផ្សាចម្រៀងទេនោះ។ ម្យ៉ាងទៀត លោក ជុំ លីណូ ក្រោយពីការចាកចេញពីផលិតកម្មខាងលើនោះ អាចនឹងនិពន្ធបទភ្លេង និងធ្វើបទចម្រៀងOriginol Song ដោយខ្លួនឯងទៀតផង។

ជុំវិញដំណឹងខាងលើនេះ ទំព័រកំសាន្ត នៅព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៥នេះ មិនទាន់អាចសុំការបំភ្លឺពីតារាចម្រៀង លោក ជុំ លីណូ បាននៅឡើយទេ ព្រោះលេខទូរស័ព្ទលោកតេចូលគ្មានអ្នកទទួល។ ដោយឡែកសម្រាប់ខាង ភាគីអ្នកគ្រប់គ្រង ផលិតកម្មDiamond Music ក៏យើងមិនអាន់អាចស្វែងរកការបកស្រាយ បានដែរ នៅថ្ងៃនេះ។ ដូច្នេះសង្ឃមថា នឹងមានការបំភ្លឺនៅពេលក្រោយពីលោក ជុំ លីណូ ពាក់ព័ន្ធការលើកឡើងនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញ៉ូវអាស៊ី