CamNews

បុរសខ្លាំង ហ្វីលីពីន ប្តេជ្ញា​កម្ទេច​ពួក​​ឧទ្ទាម​គាំ​ទ្រ​ក្រុម ISIS ដែល​ហ៊ាន​លួច​វាយ​ឆ្មក់​អង្គរក្ស

(ម៉ានីល)៖ នៅក្រោយពេលដែលកងអង្គរក្ស របស់លោកបានទទួលរងរបួស នៅក្នុងការវាយឆ្មក់ពីសំណាក់​ពួកសកម្ម ប្រយុទ្ធ Maute ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានប្តេជ្ញាថា នឹងបង្កើនប្រតិបត្តិការ​ ដើម្បីកម្ចាត់ក្រុមឧទ្ទាមដែលគាំទ្រក្រុមរដ្ឋអ៉ីស្លាម ISIS នេះឲ្យអស់ពីក្នុងទឹកដី របស់ប្រទេសលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ ដែលធ្វើឡើងនៅក្នុងទីក្រុង Cagayan de Oro ភាគខាងត្បូងប្រទេស ក្នុងឱកាសដំណើរសួរសុខទុក្ខ នាយទាហានដែលបានរងរបួស លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានលើកឡើងថា​ លោកបានព្យាយាមរិះរកគ្រប់វិធី ដើម្បីបង្ការកុំឲ្យកើតមានសង្រ្គាម ជាមួយនឹងជាតិសាសន៍​ហ្វីលីពីន​ដូចគ្នា ប៉ុន្តែពួកក្រុមសកម្មប្រយុទ្ធ Maute បានបង្ខំឲ្យលោកប្រើប្រាស់​កម្លាំងកងទ័ព ដើម្បីចម្ចាត់ពួកគេចោល​ឲ្យ​ទាល់តែបាន ដោយនាពេលនេះក្រុមសកម្មប្រយុទ្ធ ដែលហ៊ានលួចវាយឆ្មក់ទៅលើ ក្រុមការពារ សុវត្ថិភាពរបស់លោកប្រធានាធិបតី ត្រូវបានសម្លាប់​អស់ចំនួន ៦១នាក់ហើយ។

គួររំឭកថា នៅថ្ងៃអង្គារម្សិលមិញនេះ សមាជិកនៃកងកម្លាំងកាពារសន្តិសុខ ជូនប្រធានាធិបតី​ហ្វីលីពីន​ ឬហៅកាត់ថា PSG ចំនួន ០៧នាក់បានទទួលរងរបួសយ៉ាងធ្ងន់ នៅពេលពេលដែលគ្រាប់បែកមួយគ្រាប់​ បានផ្ទុះនៅលើដងមហាវិថី ដែលក្បួនរថយន្តរបស់ពួកគេ បានធ្វើដំណើរឆ្លងកាត់៕

ប្រភព ៖ ស៊ិនហួរ