CamNews

ចន ច័ន្ទលក្ខិណា ផ្ទុះ​ជម្លោះ​ជា​មួយ​នារី​ម្នាក់ ដែល​​ដៀល​​នាង​​ថា ​មាន​ប្រុស​ច្រើន

(ភ្នំពេញ)៖ សង្គ្រោះពាក្យសម្តីរវាងតារាសម្តែង​សម្បូររឿងអាស្រូវមិនចេះចប់​អ្នកនាង ចន ច័ន្ទលក្ខិណា បានផ្ទុះឡើងជាថ្មី​ បន្ទាប់​ពី​ត្រូវ​បាន​នារី​ម្នាក់​ដែល​ប្រើ Account Facebook ឈ្មោះ​​ថា «Sok Maly» បានចូលផ្ញើសារ (Comment) ជេរ​ដៀល​ថា ចន ច័ន្ទលក្ខិណា មាន​ប្រុស ​និង​សា​ហា​យ​រាប់​ភ្លេច​ថែម​ទាំង​និយាយ​ទៀត​ថា «ការពិតជាការពិត ត្រូវតែនិយាយការពិតហើយ មិនត្រូវបិ​ទ​បាំង​ការពិត ប្រឌិត​ការក្លែងនោះទេ»។

ជាប្រតិកម្មឆ្លើយតបភ្លាមៗនេះ បន្ទាប់ពីមានការផ្ញើ​ និង Comment ជេរដៀលពី​សំណាក់នា​រី​ម្ចាស់​ Account Fa​ce​book​ ឈ្មោះ «Sok Maly» ម្នាក់​នេះ​បាន​ធ្វើ​ឲ្យ​​តា​រា​សម្តែង​ស្រី​អ្នក​នាង ចន ច័ន្ទលក្ខិណា ផ្ទុះ​កំហឹង​​កើន​​កំ​ដៅ​​រាប់​​ពាន់​​អង្សារ ឆេះ​​រោល​​រាល​​ពេញ​​ប្រាណ រួច​បាន​សរ​សេរ​បញ្ចេញ​កំ​ហឹង​ថា «Sok Maly កញ្ញា​ជាមនុស្ស​មានខួរមនុស្សតែឯង? អ្នកដទៃ គឺសុទ្ធតែជាខួរសត្វ ?សូមជួយមើល comment ស្រីម្នាក់នេះទៅ ពិតជាហួសចិត្ត ដៀលរាលដាល​ដល់គេដល់ឯង ខ្ញុំនិយាយអ្វីប៉ះពាល់នាង បានជានាងចូលមក comment ដៀលខ្ញុំ ?»។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តទៀតថា «បើអ្នកចេះគិតពិចារណាវែងឆ្ងាយ គេមិនធ្វើដូចនា​ងទេ បើនាងជាស្រីត្រឹមត្រូវ នៅក្រមុំ នាងថាខ្ញុំប្រុសច្រើន តើនាងប្រាកដខ្លួនឯងច្បាស់ឬនៅថា នាងប្រុសតិច ? អនាគតនាងមើលមិនទាន់ឃើញទេ កុំអាលនិយាយប្រយ័ត្នពៀរឆ្លង ព្រោះនាងនៅក្រមុំទេ អូហ៍ឬក៏នាងនៅលីវ តែអស់ក្រមុំ? ព្រោះ profile នាងដាក់ថា Single តែបើបែបនេះមែន ក៏ចាត់ទុកថា​នាងមិនទាន់ ប្រាកដថា នាងមានប្រុសតិចដែរ ទំរាំនាងរៀបការ ត្រូវទេ ?» ។

តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងទៀតថា «ដៀលខ្ញុំមិនជាបញ្ហាទេ ព្រោះរឿ​ងប្រឌិត បំពាន មកលើ​ខ្ញុំវាស៊ាំខ្លះហើយ ខ្ញុំស្គាល់ខ្លួនឯងច្បាស់ណាស់ បើខ្ញុំប្រុសច្រើនមែន ម៉្លេះប្រុសទាំងនោះចេញមុខ មកហែកខ្ញុំហើយ ខ្លាចតែនាងខ្លួនឯងទេ ហើយនាងនិយាយរាលដា​ល ដល់អូន ស៊ុក សុភា និងភរិយាគាត់ទៀត គេគ្រាន់តែចូលរួម​យោបល់បន្តិចបន្តួចសោះ បែរជា​រាលដាលប៉ាតណាប៉ាតណី តាមស៊ើបពីប្រវត្តិរូបគ្រួសារគេ នៅអូស្ត្រាលីទៀត ក្រែងនាងថា ធ្វើមនុស្សត្រូវចេះ​វិភាគហី ដល់ពេលគេបញ្ចេញ​មតិបន្តិចសោះ បែរជាបរិហាកេរ្តិ៍គេ គេនិយាយរឿងចម្រៀង ឯងនិយាយចេញមករឿងវិភាគ​ខួរក្បាលណាណី ហួសចិត្តហ្មង ចង់សួរថា រាល់ថ្ងៃញ៉ាំប៊ីចេងតិច ឬច្រើន​?»។

ជាមួយគ្នានេះ​អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបន្ថែមថា «និយាយរួមបើអ្នកមានខួរមនុស្ស ឬខួរធំគេអត់រាលដាលអ៉ីចឹងទេ អូយមើលទៅនាង ដូចជាសតិមិនសូវល្អយ៉ាងម៉េច មិនដឹងទេ ប្រើ ​A​cco​unt Fa​ce​book ក្លែងក្លាយមក comment ថ្លៃថ្នូរទេស្រីក្រមុំត្រឹមត្រូវ​ ? ជួយពិចារណាខ្ញុំផង​ មិត្តទាំងអស់គ្នាអើយ»៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង