CamNews

វត្តនាគវ័ន នឹងក្លាយជាវត្តទំនើបមួយ ដែលមានបំពាក់ជណ្ដើរ​យន្ដមុន​គេបង្អស់ នៅកម្ពុជា

(ភ្នំពេញ)៖ វត្តនាគវ័ន ដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក នឹងក្លាយជាវត្តទំនើបមួយ ដែលមានបំពាក់ជណ្ដើរ​យន្តមុនគេបង្អស់​នៅកម្ពុជា។ ជណ្ដើរយន្ដនេះ ត្រូវបានប្រកាសឧបត្ថម្ភដោយ លោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេង អភិវឌ្ឍន៍។

សូមជំរាបថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក រួមទាំង លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមពិធីបុណ្យស្លស្ពាន់សិទ្ធិព្រះពុទ្ធបដិមារ នៅវត្តនាគវ័ន្ត ដែលមានវិហារកំពស់៣ជាន់។

នៅក្នុងឱកាសនោះ អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន បានថ្លែងថា វត្តនាគវ័ន បានកើតឡើងរយៈពេលជាង១០០ឆ្នាំមកហើយ។ ជាមួយគ្នានេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ រួមនឹង​អាជ្ញាធរ ខណ្ឌទួលគោកបានជួយជាថវិកា សម្រាប់កសាងវត្តនាគវ័នជាង២ម៉ឺនដុល្លារ ។ ដោយឡែកលោកស្រីឧកញ៉ា សៀង ចាន់ហេង ក៏បានជួយជាថវិកាក្នុងការកសាងជណ្ដើរយន្ដ បំពាក់ក្នុង​វត្តនេះផងដែរ។

ការបំពាក់ជណ្ដើរយន្ដគឺធ្វើឡើងក្នុងគោលបំណង ផ្ដល់ភាពងាយស្រួលដល់ លោកតា លោកយាយ ចាស់ៗ ព្រោះថាគាត់ពិបាកក្នុងការឡើងព្រះវិហារ ដែលមានកម្ពស់បីជាន់ ពេលដែលមានពិធី​សាសនា​ម្ដងៗ ទើបលោកឧកញ៉ា សៀង ចាន់ហេង សម្រេចប្រគេនដល់ព្រះសង្ឃតែម្ដង៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី