ភ្នំពេញៈ ពាក្យចាស់តែងលោកពោលថា «ក្រោយពីភ្លៀងមេឃស្រឡះ» តួយ៉ាងដូចជា តារាសម្តែងជើងចាស់ អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា ក្រោយពីជួបរឿងអាស្រូវ និងភាពរកាំរកូស មិនឈប់មិនឈររួចមក គេសង្កេតឃើញថា ប្រជាប្រិយភាព របស់នាង ហាក់កាន់តែលេចធ្លោ ហើយការងារមុខជំនួញរបស់នាង ក៏រីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្តែងថ្មីៗនេះ នាងទើបតែបោះទុនបើកជំនួញថ្មីមួយទៀត គឺជាហាងតុបតែងផ្កាស្រស់ ។

តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញជាសាធារណៈថា នៅក្នុងពេលថ្មីៗនេះ នាងបានចាយទុនបើកមុខ ជំនួញថ្មីមួយទៀត ដែលជាប្រភេទហាងលក់ និងតុបតែងផ្កាស្រស់ ដែលមានឈ្មោះថា «Chornchan Flower» នៅតាមកម្មវិធីជប់លៀង ,អាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗជាច្រើនទៀត ។

តារាបង្ហាញម៉ូដ និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា បន្ទាប់ពីបានសម្រេចចិត្ត លែងលះជាមួយ អតីតស្វាមី លោក យុត្ថារ៉ា ឆានី រួចមក គេសង្កេតឃើញថា នាងហាក់មានជីវភាពលេចធ្លោ ស្រស់ស្រាយជាងមុនច្រើនមែនទែន ជាក់ស្តែងថ្មីៗនេះ ក្រៅពីអាជីពចាស់ របស់នាង ដំណើរការទៅមុខ បានល្អប្រសើរ ហើយនាងក៏បានបោះទុនបន្ថែម បើកអាជីពថ្មីមួយទៀត ដោយនាងរំពឹងថា អាចទទួលបានការគាំទ្រ និងមានទីផ្សារមិនចាញ់ អាជីពចាស់ឡើយ ។

ពាក់ព័ន្ធទៅនឹងដើមទុន ដែលនាងចំណាយបើកជំនួញថ្មីនេះ គេហទំព័រ LookingTODAY មិនទាន់អាច ទាក់ទងទៅតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ដើម្បីសាកសួរនាងបានឡើយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល