ភ្នំពេញ : អភិបាលខណ្ឌ ដូនពេញ លោក គួច ចំរើន បានថ្លែងបដិសេធ ចំពោះការលើកឡើង ដោយគ្មានការពិត របស់ប៉ូលិសស្រី ពាក់ស័ក្តិ៤ នៅអគ្គភស្តុភា ក្រសួងមហាផ្ទៃ ថា កូនចៅ និងមន្រ្តីរបស់លោក បានវាយទាត់ធាក់ គាត់ពេលមានរឿងជម្លោះដាក់គ្នា ខណ:គាត់ទៅសុំយកម៉ូតូអត់ស្លាក លេខមួយគ្រឿង ពីអភិបាលខណ្ឌ តែផ្ទុយ ទៅវិញ មានតែស្រ្តីរូបនេះ បានប្រើពាក្យសម្តីមិនសមរម្យ ហើយប្រុងដកយកកាំភ្លើងពីកាបូបដែលប្តីកំពុងកាន់ ទៅគំរាមទៀតផង ។

លោក គួច ចំរើន នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានមានប្រសាសន៏ថា តាមពិតទៅលោក មិនចង់ តបត ហើយក៏មិនបានដាក់ពាក្យ ទៅសមត្ថកិច្ច ឫស្ថាប័នពាក់ព័ន្ធ ទៅលើស្រ្តីនគរបាលរូបនេះទេ ដោយទុក ឲ្យមហាជន ជាអ្នកវាយតម្លៃ ចំពោះសកម្មភាពរបស់គាត់ ដែលមកសុំអន្តរាគមន៏ យកម៉ូតូអត់ស្លាកលេខ មួយគ្រឿង ក្រោយកម្លាំងអាវុធហត្ថចាប់បាន ប៉ុន្តែការមិនតបតរបស់លោក បែរជាគាត់មិនយល់ ហើយថែម ទាំងទៅបកស្រាយខុសពីការពិត ជាមួយសារព័ត៏មានក្នុងស្រុកថា ចំពោះហេតុការណ៏នោះ គឺកូនចៅ និងមន្រ្តីរបស់លោក ទៅវាយទាត់ធាក់គាត់ទៅវិញ តែតាមការពិតកូនចៅលោក មានតែប្រាប់គាត់ឲ្យ ចេញពីបន្ទប់តែប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានបកស្រាយត្រឡប់ទៅវិញការ ដែលមិនឲ្យម៉ូតូទៅប៉ូលិសស្រីរូបនេះ ពីព្រោះជាម៉ូតូអត់មានស្លាកលេខ ហើយលោកទុករយ:ពេល៣ខែសិន ដើម្បីឲ្យកម្លាំងជំនាញធ្វើការសើុបអង្កេត ទៅលើម្ចាស់ម៉ូតូ ឈ្មោះ ទី ពីព្រោះជននេះ ធ្លាប់ជាប់ពន្ធនាគារចំនួន២ដងរួចមកហើយ ពីបទឆក់ និងជាមុខ សញ្ញាបង្កបទល្មើសនៅក្នុងសង្គមទៀតផង។

សូមបញ្ជាក់ថា ប៉ូលិសស្រីស័ក្តិ ៤រូបនេះ មានឈ្មោះ ពុធ វុទ្ធី អត្តលេខ១៨៩៤៨ បម្រើការងារនៅអគ្គនាយក ដ្ឋាន ភស្តុភារ ក្រសួងមហាផ្ទៃ បានចូលទៅរករឿង និងបានសម្លុតគំរាមបាញ់ លោក គួច ចំរើន អភិបាលខណ្ឌដូចពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីស្ត្រីប៉ូលិសស័ក្តិ៤លើស្មារូបនោះ បានទៅសុំអន្តរាគមន៍យកម៉ូតូអត់ស្លាកលេខ ១គ្រឿង ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចាប់កាលពីប៉ុន្មានថ្ងៃមុន ។

លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានរៀបរាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូចពេញ បានធ្វើការចាប់ម៉ូតូអត់ស្លាកលេខ ១គ្រឿង ម្ចាស់ឈ្មោះ ទី នៅចំណុចរង្វង់មូលកាំភ្លើងកួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្រោយពេលចាប់ម៉ូតូហើយប៉ូលិសស្រីរូបនេះ បានមកជួបលោក ម្តងរួចហើយ ដោយប្រាប់ថា ម៉ូតូនេះមិនមែនជាម៉ូតូរបស់ឈ្មោះ ទី ទេ ហេតុដូច្នេះ ទើបលោកអភិបាល ណាត់ឲ្យទៅជួប និងបង្ហាញឯកសារពាក់ព័ន្ធ នៅកន្លែងអាវុធនាថ្ងៃបន្ទាប់ ប៉ុន្តែពេលទៅដល់កន្លែងអាវុធហត្ថ របាយការណ៏បង្ហាញថា ម៉ូតូជារបស់ឈ្មោះ ទី យ៉ាងពិតប្រាកដទើប លោកអភិបាលមិនឲ្យយកទៅវិញនឹងត្រូវរក្សាទុក៣ខែសិន ដើម្បីធ្វើការស៊ើបអង្កេត ។

បន្ទាប់ពីមកសុំយកម៉ូតូលើកទី១ មិនបានសម្រេច ទើបព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ូលិសស្រីរូបនេះ និងប្តីរបស់ខ្លួន បានមកជួបលោកអភិបាលម្តងទៀត ប៉ុន្តែគ្មានឯកសារមក សំអាងតាមផ្លូវច្បាប់ ចំពោះម៉ូតូនោះឡើយទើប លោក គួច ចំរើន ក៏នៅតែមិនឲ្យ ជាហេតុធ្វើឲ្យប៉ូលិសស្រីរូបនេះ ខឹងត្រឡោត ស្រែកខ្លាំងៗ រករឿង គ្មានហេតុផល រហូតលោកអភិបាលប្រើកូនចៅ និងមន្រ្តីរបស់ខ្លួនដេញចេញពីបន្ទប់ ដែលជំរុញឲ្យគាត់កាន់តែខឹង និងចង់ដកយកកាំភ្លើងមកគំរាម។

យោងតាមរបាយការណ៏របស់សមត្ថកិច្ច ខណ្ឌដូនពេញ បានបង្ហាញថា កាលពីខែមករា ឆ្នាំ២០១៤ ឈ្មោះ ប៊ុនទីនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពីបទឆក់ ហើយត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ តាមរយ:ដីកា បញ្ជាឲ្យឃុំខ្លួន របស់លោកចៅក្រម កែវ មុនី ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ ប៉ុន្តែមិនទាន់ជាប់បានប៉ុន្មានផង ក៏ចេញមកវិញ បន្តធ្វើសកម្មភាពឆក់ទៀត រហូតកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០១៥ ពីបទឆក់ ។ ក្រោយបញ្ជូនទៅកាន់តុលាការ ហើយត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ ប៉ុន្តែមួយរយ:ក្រោយមក ជននេះ បានចេញមកវិញ ក៏ត្រូវកម្លាំងល្បាតរបស់អាវុធហត្ថ ចាប់ដកហូតម៉ូតូ ដែលរូបគេជិះ គ្មានស្លាកលេខនៅសង្កាត់ស្រះចក ដូច្នេះទើបម៉ូតូ ត្រូវបានលោក គួច ចំរើ បញ្ជាឲ្យរក្សាទុក រង់ចាំការស៊ើប អង្កេតសិន ហើយលោកធានាថា ម៉ូតូ នៅតែជាម៉ូតូ មិនបាត់បង់ទៅណានោះទេ។

លោកអភិបាលខណ្ឌដូនពេញ បានសង្កត់ធ្ងន់ថា ដើម្បីទប់ទល់និងសកម្មភាពការបទល្មើសកើតឡើងនៅតាមមូលដ្ឋាននោះ លោកក្នុងនាមជាប្រធានគណ:បញ្ជាការឯកភាព បានដាក់ផែនការយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងសមត្ថកិច្ច បន្តចុះល្បាតជារៀងរាល់យប់ថ្ងៃ ហើយត្រូវឃាត់ខ្លួនមុខសញ្ញាដែលគួរឲ្យសង្ស័យ និងដកហូតម៉ូតូដែលជិះគ្មានស្លាកលេខ ទើបមួយរយ:នេះ នៅក្នុងភូមិសាស្រ្ត ខណ្ឌដូនពេញ មានការថយចុះច្រើន នូវសកម្មភាពល្មើសទាំងនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល