CamNews

Real Madrid បើកទ្វារ ២៤ម៉ោង សម្រាប់ Mourinho ប្រសិនជាគាត់ ពិតជាចាកចេញពី Chelsea មែននោះ

ព័ត៌មានកីឡា៖ ខ្សែការពារក្លឹប Real Madrid កីឡាករ Alvaro Arbeloa បានថ្លែងពីក្ដីសង្ឃឹម យ៉ាងមុតមាំថា ទ្វារ ក្លឹប Real Madrid មិនដែលបិទម្ដងណាទេសម្រាប់លោក Jose Mourinho ។

ប្រវត្ដិនៃការដឹកនាំរបស់លោក Jose Mourinho ទាំងបីរដូវកាល ក្នុងទឹកដី Real Madrid លោក​ បានបន្សល់ទុកស្នាដៃជ័យជំនះ ពានរង្វាន់ La Liga មួយរដូវកាល Copa del Rey មួយរដូវកាល នឹង ព្រឹត្ដិការណ៍ Champoins League ឡើងបានត្រឹមវគ្គជម្រុះផ្ដាច់ព្រ័ត្រដល់ទៅ ៣រដូវកាលផងដែរ ។ ក្រោយមកទៀត គាត់បានផ្ទេរចូលមកគ្រប់គ្រង Chelsea​ វិញដោយ រដូវកាលដំបូង គាត់បាន​លើកពាន Premier League និង League Cup ក្នុងពេល​តែមួយ ប៉ុន្ដែជាអកុសល សម្រាប់រដូវកាលបន្ទាប់ ខណៈពេលនេះ គាត់បែជារបូតអស់ League Cup មួយទៅហើយ នៅឡើយតែ Premier league ដែលកំពុងតែដង្ហើមចុងក្រោយ។

Alvaro Arbeloa បានអះអាងថា កន្លងមកគាត់ ក៏ត្រូវបានមានអ្នកការសែតជាច្រើនសួរគាត់ អំពីឱកាសនៃការ​វិល​មកកាន់សារជាថ្មីរបស់លោក Mourinho ហើយគាត់ក៏បានឆ្លើយតបទៅវិញថា ពិតប្រាកដណាស់ដែល លោក ​Mourinho ពិតជាអាចចូលមកគ្រប់គ្រងក្នុង Real Madrid វិញព្រោះគាត់គឺជាគ្រូបង្វឹកយ៉ាងល្អសម្រាប់គាត់​។ កន្លង​មករហូតមកទល់នឹងពេលនេះ មានមនុស្សជាច្រើន ដែលរង់ចាំមើលការបរាជ័យរបស់គាត់ ប៉ុន្ដែក៏មាន​មនុស្សជាច្រើនផងដែរ ដែលរង់ចាំគាត់មកដឹកនាំ និងសម្រេចបំណងឆ្ពោះទៅថ្ងៃអនាគត ។ គាត់គឺជា គ្រូបង្វឹក​ដ៏ល្អ ដូច្នេះហើយ សម្រាប់ទ្វារនៅ Real Madrid គឺមិនដែលនឹងបិទនោះទេសម្រាប់គាត់។

Jose Mourinho បានទទួលរងការរិះគន់យ៉ាងចាស់ដៃក្រោយ ពេលចាញ់មួយការប្រកួត ចុងក្រោយប៉ះជាមួយ Liverpool ក្រោមលទ្ធផលពិន្ទុ ១-៣ ក្នុងទឹកដីរបស់ខ្លួន ។​ ហើយពាក្យចរចាមរាម កន្លងមក បានអះអាងថា ប្រ​សិន​ជា​លោក បរាជ័យមួយប្រកួតនេះ ថែមទៀត នោះក្លឹបប្រហែលជាត្រូវសម្រេចចិត្ដ បណ្ដេញគាត់ ចេញ​ជាមិនខានឡើយ ។ ប៉ុន្ដែមិនទាន់ឃើញលទ្ធផលនៅឡើយទេ ថាតើ Chelsea ពិតជាសម្រេចចិត្ដដេញ លោក មែន​ឬមួយ យ៉ាងណានោះ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ appone football