តើប្តីរបស់អ្នកធ្លាប់បាន និយាយថា "យប់នេះមិនបានទេ" អូនស្រឡាញ់"? តើវាជាបញ្ហាមួយ
ដែលតែងតែកើតឡើង ជាញឹកញាប់ សំរាប់អ្នកមែនទេ? វាជារឿងមួយ ដ៏លំបាកណាស់នៅ
ពេលដែលអ្នកមានអារម្មណ៍ ចង់រួមភេទហើយ ត្រូវទទួលបានការបដិសេធដូចនេះ។ ប៉ុន្តែ
វាមិនមានន័យថា ស្វាមីរបស់អ្នក បាត់បង់នូវការស្រលាញ់ ចំពោះអ្នកនោះទេ។

ត្រូវស្វែងយល់ អំពីហេតុផល ដ៏សាមញ្ញបំផុត ដែលគាត់ មិនមានអារម្មណ៍បែបនេះ ជាមួយ
អ្នក។ ខាងក្រោមនេះ ជាហេតុផល មួយចំនួន ដែលស្វាមី ស្ទើរតែ គ្រប់រូបមិនមានអារម្មណ៍
ចង់រួមភេទ ជាមួយនឹងភរិយា៖

១/ សំលេងរំខាន កូនៗ របស់អ្នក៖ នៅពេលអ្នក កំពុងតែ សម្រាកនៅក្នុងបន្ទប់ ជាមួយ
ស្វាមី ស្រាប់តែពេលនោះ កូនៗ របស់អ្នក បានចូលមក ប្រលែងគ្នាលេង ធ្វើឱ្យមានសំលេង
រំខាន ប៉ះពាល់ដល់អារម្មណ៍ ធ្វើឱ្យគាត់ មិនចង់រួមភេទ។

២/ ស្វាមីរបស់អ្នកចូលចិត្តលេងហ្គេម ឬ មើលវីដេអូកីឡា៖ អាចឱ្យអារម្មណ៍របស់គាត់
ញៀន ផ្តោតទៅលើការលេងហ្គេមកំសាន្តខ្លាំងពេក នៅថ្ងៃឈប់សំរាកពីការងារ ធ្វើឱ្យគាត់
មិនសូវមានពេលវេលាគ្រប់គ្រាន់ សំរាប់អ្នក ដូច្នេះហើយ ទើបធ្វើឱ្យអារម្មណ៍ផ្លូវភេទ របស់
គាត់ រលាយបាត់ បន្តិចម្តងៗ លែងគិតពីអារម្មណ៍របស់អ្នកថា កំពុងតែ ត្រូវការអ្វី ពីគាត់។

៣/ ស្វាមីរបស់អ្នកព្រួយបារម្ភពីការងារច្រើនពេក៖ ការព្រួយបារម្ភ ពីការងារ គិតពីការ
ងារ ជារឿងល្អ ប៉ុន្តែ នៅដែលគាត់យកការងារ ដ៏ស្មុគស្មាញទាំងនោះ មកធ្វើបន្តទៀតនៅ
ផ្ទះ នៅពេលកំពុងទទួលទានដំណេក នឹងធ្វើឱ្យគាត់ លែងខ្វល់ និង លែងមានពេលវេលា
ឱ្យអ្នក ដើម្បីបានថ្នាក់ថ្នមអ្នកនោះទេ។

ចំាណាំ៖ អ្វីដែលសំខាន់សំរាប់ភរិយា គួរធ្វើគឺ ធ្វើឱ្យការរំឭក ឱ្យបានញឹកញាប់ ពន្យល់ឱ្យ
គាត់ បានយល់ ចេះបែងចែក ពេលវេលាធ្វើការ និង ពេលវេលាសម្រាកនៅផ្ទះ ជាមួយគ្រួ
សារ។ ជាពិសេស បា្រប់គាត់ឱ្យបានដឹងថា អ្នកត្រូវការអ្វីពីគាត់ឱ្យច្បាស់ ដោយប្រើពាក្យ
សំដី ទន់ភ្លន់ ផ្អែម និយាយ ជាមួយគាត់៕

ដោយ៖ វណ្ណៈ
ប្រភព៖ womansday