ព័ត៌មានអន្តរជាតិ ៖ សំណង់អាគារកំពុង សាងសង់មួយកន្លែង បានបាក់រលំ នៅឯក្រុង Samarinda បានបណ្តាលអោយ មនុស្សយ៉ាងហោចណាស់ ៥ នាក់ ស្លាប់បាត់បង់ជីវិត ស្របពេលដែល ៧ នាក់ ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ នេះបើយោងតាមការដកស្រង់ សម្រង់ អត្ថបទផ្សាយ ពីគេ ហទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ក្រោយពីស្រង់ សម្តីមន្រ្តីផ្លូវការ ក្នុងស្រុក ប្រទេស ឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះ ។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យ អោយភ្នាក់ងារ គ្រោះមហន្តរាយ អោយដឹងថា មនុស្ស ៧ នាក់ បាននឹងកំពុងសម្រាក ព្យាបាល នៅឯមន្ទីរពេទ្យ ក្នុងស្រុកមួយកន្លែង ក្រោយពីពួកគេបាន ជួបនឹងគ្រោះថ្នាក់ រលំបាក់អាគារ កំពុងសាងសង់ កំពស់ ៣ ជាន់ មួយកន្លែង ។ បន្ថែមពីលើនេះ ប្រ ភពបញ្ជាក់អោយដឹងថា មនុស្ស ៦៥ នាក់ផ្សេងទៀត ដែលមាន វត្តមាននៅផ្តុំកន្លែងកើតហេតុបាន រួចផុតពី គ្រោះហានិភ័យមួយនេះ ដោយពុំមានរងរបួសអ្វីនោះទេ។

គួរបញ្ជាក់ថា ក្រោយពីមានករណីបាក់រលំ កាលពីថ្ងៃអង្គារ ម្សិលមិញ មកទល់នឹងពេលបច្ចុប្បន្នភាព ពោល កម្លាំងចម្រុះ មកពីនាយកដ្ឋានសង្គ្រោះបន្ទាន់ ទាហាន ប៉ូលីស ភ្នាក់ងារ ពន្លត់អគ្គីភ័យ បាន ពួតដៃ សហការគ្នា ក្នុងការស្រាវជ្រាវ រុករក និង ជួយសង្គ្រោះ ក្រុមមនុស្ស ដែលបានបាត់ខ្លួន ដែល ត្រូវបានគេជឿថា បានជាប់នៅក្រោមគំនរថ្មបាក់បែក ។

យ៉ាងណាមិញ សេចក្តីរាយកាណ៍ បញ្ជាក់បានអោយដឹងថា កំហុស បច្ចេកទេស ក្នុងការសាងសង់ ឡើង គឺជាប្រការដែលត្រូវបានគេ ស្តីបន្ទោស ក្នុងករណីគ្រោះថ្នាក់លើកនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ