ភ្នំពេញ ៖ ជាថ្មីម្ដងទៀត កម្មការិនី៣នាក់ ដែលបម្រើការងារ រោងចក្រកៅវ៉េ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀងរងគ្រោះដោយការបាញ់ ប្រហារពី លោក ឈូក បណ្ឌិតអតីតអភិបាលក្រុង បាននឹងកំពុង ស្នើកិច្ច អន្តរាគមន៍ស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា។

ការទាមទារ របស់ពួកគេសារជាថ្មីនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចក្រឡាហោម ស ខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញមកអន្តរាគមន៍ ឲ្យចាត់វិធាន ការណ៍ ទៅតាមផ្លូវច្បាប់ចំពោះ លោកឧកញ៉ា សុខ ប៊ុន ដែលបានប្រើអំពើហិង្សា យ៉ាងដំណំមកលើកញ្ញា សាសាអតីតពិធីការិនីទូរទស្សន៍ CTN កាលពីពេលថ្មីៗនេះ។

យោងតាមពាក្យបណ្ដឹង របស់កម្មការិនីទាំង៣នាក់ផ្ញើទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកាល ពីថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០១៥ តាមរយៈ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ បានឲ្យដឹងថា “មេត្តាសម្តេច ហេង សំរិន ជួយជំរុញឲ្យសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញបទបញ្ជា អន្តរាគមន៍ដើម្បីតាមចាប់ខ្លួន ឈ្មោះ ឈូក បណ្ឌិត អតីតអភិបាល ក្រុងបាវិត យកមកផ្ដន្ទាទោសតាមច្បាប់ ដូចដែលសម្ដេចទាំងពីរ បានអន្តរាគមន៍លើករណី ជម្លោះរបស់ អ្នកសិល្បៈកញ្ញា សាសា ជាមួយ លោក សុខ ប៊ុន”។

ពាក្យបណ្ដឹងដដែលបានបញ្ជាក់ថា កាលពីឆ្នាំ ២០១២ មានកម្មករជាច្រើននាក់ នៅរោងចក្រកៅវ៉េ បានធ្វើបាតុកម្មដើម្បីទាមទារឲ្យថៅកែតម្លើងប្រាក់ឈ្នួល ស្រាប់តែពេលនោះលោក ឈូក បណ្ឌិត បានដកកាំភ្លើងបាញ់ចូលហ្វូងកម្មករជាច្រើនគ្រាប់ បណ្ដាលឲ្យកម្មការិនី៣នាក់ ត្រូវគ្រាប់កាំភ្លើង ស្ទើរតែបាត់បង់ជីវិត។

សូមបញ្ជាក់ថា លោក ឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង បានបាញ់ប្រហារមក លើកម្មការិនី៣នាក់ឲ្យរងរបួសធ្ងន់ធ្ងរ កាលពីខែកុម្ភៈឆ្នាំ២០១២ ដែលរហូតមកដល់បច្ចុប្បន្ន រយៈពេល៣ឆ្នាំ ហើយពួកគេមិនទាន់បានយុត្តិធម៌ទៀត ខណៈលោក ឈូក បណ្ឌិតកំពុងតែរស់ នៅយ៉ាងមានសេចក្តីសុខនៅក្នុងប្រទេស មិនមានអាជ្ញាធរ មានសមត្ថកិច្ចណាម្នាក់ ហ៊ានចូលចាប់ ខ្លួនឡើយបើទោះបីជាដឹងថា លោករស់នៅកន្លែងណាក៏ដោយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល