CamNews

ជម្លោះ បន្ដិចបន្ដួច ប្ដីទាញកាំបិត ចាក់ សម្លាប់ប្រពន្ធ រួចរត់ទៅចងក

ភ្នំពេញ ៖ អំពើហិង្សាក្នុងគ្រួសារមួយ បានធ្វើឱ្យបុរសជាប្ដី ទាញកាំបិតចុងស្រួច ចាក់ប៉ងសម្លាប់ចោល ប្រពន្ធរបស់ខ្លួន ប៉ុន្ដែ មិនស្លាប់ បណ្ដាលឱ្យរងរបួសធ្ងន់ ហូរឈាមស្រោចក្នុងផ្ទះ ដោយសារតែជម្លោះ ពាក្យ សំដីបន្ដិចបន្ដួចប៉ុណ្ណោះ ធ្វើឱ្យបុរសជាប្ដីហ៊ាន ចិត្ដដាច់ដល់ថ្នាក់នេះ។

ក្រោយពីយកកាំបិតទៅចាក់កប្រពន្ធ របស់ខ្លួន បណ្ដាលឱ្យរង របួសធ្ងន់រួចមក បុរសជាប្ដីរូបនេះ ទំនង ជាដឹងកំហុស ហើយមិនចង់រស់នៅបន្ដ ដោយគិតស្មានថា ប្រពន្ធរបស់ខ្លួនស្លាប់បាត់ទៅហើយ ក៏រត់ ទៅចងកដើម្បីបញ្ចប់ជីវិត ប៉ុន្ដែ ត្រូវបានប្រជាពលរដ្ឋ នៅក្បែរខាងឃើញទាន់ ហើយក៏ជួយសង្គ្រោះ មិនបណ្ដាលឱ្យ រូបគេចងកសម្លាប់ខ្លួននោះឡើយ ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្ទះពួកគេទាំង ២នាក់ នៅក្នុងភូមិត្រពាំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាននិយាយថា ករណីប្រើអំពើ ហិង្សា រហូតដល់បុរសប្ដីចុងយក កាំបិតចាក់ សម្លាប់ប្រពន្ធរបស់ខ្លួន ហើយរត់ទៅចងក តែមិនបានសម្រេចនោះ បានកើតឡើងកាល ពីវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច អាជ្ញាធរ និងប្រជា ពលរដ្ឋជាច្រើននាក់ រត់ទៅមើលនៅកន្លែងកើត ហេតុនោះ ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានរៀប រាប់ពីដំណើររឿងឱ្យដឹងថា បុរសជាប្ដីឈ្មោះ សុខ សុវណ្ណា អាយុ ៤៤ឆ្នាំ គឺជាប្ដីចុងហើយ ស្ដ្រីរងគ្រោះជាប្រពន្ធ ឈ្មោះ ឈុន សុភាព អាយុ ៣៣ឆ្នាំ ដែលស្ដ្រី រូបនេះ ធ្លាប់ មានកូន៤នាក់ជាមួយប្ដីមុន ប៉ុន្ដែ ប្ដីស្លាប់ទើបនឹងយកប្ដីក្រោយខាងលើនេះ ក្នុងរយៈ  ពេល ៥-៦ខែប៉ុណ្ណោះ ហើយមិនទាន់មានកូនជា មួយគ្នានៅឡើយទេ ។

ប្រជាពលរដ្ឋបាន និយាយទៀតថា ក្នុងរយៈពេលនៃការ រស់នៅជាមួយគ្នារយៈពេល ៥-៦ខែខាងលើ នេះ បុរសជាប្ដីចុង មិនសូវរកស៊ី និងមាន ការងារធ្វើជាដុំកំភួន សម្រាប់ចិញ្ចឹមប្រពន្ធ  និងកូនដើម នោះឡើយ ពោលមានតែសុំលុយ ប្រពន្ធទៅវិញហើយយកទៅផឹកស៊ី លេងកន្ទុយលេខ និងល្បែង ស៊ីសងផ្សេងៗ។

ដោយ សារតែមួយថ្ងៃៗ មិនចេះរកស៊ីអ្វីហើយគិតតែសុំលុយ ពីប្រពន្ធនោះ ទើបណ្ដាលឱ្យពួកគេទាំង ២នាក់ ឈ្លោះទាស់ទែងគ្នាជារៀង រាល់ថ្ងៃ ក្នុងអំឡុងរយៈពេល កន្លះខែចុងក្រោយនេះ លុះដល់ រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៣ ពួកគេទាំង២នាក់ បានកើត ជម្លោះម្ដងទៀត រហូតដល់បុរសប្ដីចុង ទ្រាំមិនបាន ក៏ស្ទុះទៅយកកាំបិតចុងស្រួចមក ចាក់ប៉ងសម្លាប់ប្រពន្ធចោលប៉ុន្ដែ មិនស្លាប់ គឺបណ្ដាល ឱ្យរងរបួសធ្ងន់ ។ ក្រោយពីប្រើ អំពើហិង្សារួចហើយ ជនសង្ស័យរូបនេះបាន រត់ទៅ ចងក ប៉ងសម្លាប់ ខ្លួន តាមក្រោយ ប៉ុន្ដែមិនស្លាប់ទៀត ដោយសារតែប្រជាពល រដ្ឋជួយទាន់ ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានម្នាក់ បានឱ្យដឹងថា ករណីប្រើអំពើហិង្សារវាង ប្រពន្ធដើម ប្ដីចុងខាង លើនេះកើតឡើង ដោយសារតែទំនាស់បន្ដិចបន្ដួច ក្នុងគ្រួសារ ប៉ុន្ដែ ពួកគេទាំង ២នាក់ មិនបានស្លាប់ នោះ ឡើយ ហើយត្រូវបានសមត្ថកិច្ច និងប្រជា ពលរដ្ឋជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ភ្លាមៗ ។

បច្ចុប្បន្នសមត្ថកិច្ច ជំនាញ និងសមត្ថកិច្ចមូលដ្ឋានបាន និងកំពុងធ្វើការស្រាវជ្រាវ ក៏ដូចជាចាត់ការ រឿងនេះ តាមនីតិវិធីច្បាប់ ពោលទុកឱ្យបុរសជាប្ដី ព្យាបាលជាមុនសិន មុននឹងចាប់ខ្លួនហើយ បញ្ជូន ទៅកាន់តុលា ការ ពីបទ អំពើហិង្សា ទៅលើប្រពន្ធរបស់ខ្លួន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល