(ម៉ាឌ្រីដ)៖ គ្រូបង្វឹក Diego Simeone បានប្រាប់ពីគោលបំណងនៃការចេញពីក្លឹប Atletico Madrid នៅរដូវកាលក្រោយ ហើយ ដើម្បីបានមកដឹក នាំក្លឹបតោខៀវ Chelsea ដែលកំពុងតែខ្វះគ្រូបង្វឹកបង្គោលនោះ នេះបើយោងតាមសារព័ត៌មាន OK Diario កាលពីព្រឹកមិញ ។

តែយ៉ាងណាក៏ដោយ ព័ត៌មាននេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ គ្រាដែលក្លឹបកំពុងធ្លាក់ទម្រង់លេង Chelsea និងទើបតែចាញ់ម្ចាស់ផ្ទះ Paris Saint-Germain យប់មិញនេះនៅ Champions League កំពុងតែស្វែងរកគ្រូធំ បន្ទាប់ពីបណ្តេញគ្រូបង្វឹក Jose Mourinho ចេញពីតំណែងកាលពីចុងខែធ្នូ ឆ្នាំ២០១៥ ដោយបានតែងតាំងលោក Guus Hiddink ជាគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់ចប់រដូវកាលនេះ ។

ទន្ទឹមនោះដែរ ម្ចាស់ក្លឹបតោខៀវ Chelsea លោក Roman Abramovich ក៏ចង់បានគ្រូបង្វឹកជនជាតិអាហ្សង់ទីន Simeone មកកាន់ទឹកដី Stamford Bridge ខ្លាំងដែរ ដោយនៅតែរង់ចាំពីការសម្រេចចិត្តចេញពីក្រុម At. Madrid តែប៉ុណ្ណោះ ដើម្បីបានមកដឹកនាក្រុមលេងនៅ Premier League នេះ ។

បុរសវ័យ៤៤ឆ្នាំ Diego Simeone ជាគ្រូបង្វឹកល្អ១រូបប្រចាំទ្វីបអឺរ៉ុប ដែលបានដឹកនាំ At. Madrid ឈ្នះពាន La Liga រដូវកាលឆ្នាំ២០១៣-២០១៤ និងរងជើងឯកពាន UEFA Champions League ឆ្នាំនោះផងដែរ ក្រោមថ្វីជើងរបស់ Real Madrid និងបានផលិតកីឡាករល្អ២រូបលេចធ្លោបំផុតគឺ Radamel Falcao និង Diego Costa ៕

លោក Diego Simeone

លោក Guus Hiddink (ស្តាំ) ដឹកនាំ Chelsea រហូតចប់រដូវកាលនេះ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី