កន្លងទៅ ថ្មីៗនេះ យើងបានប្រទះ ឃើញថា កីឡាករ លំដាប់កំពូល Lionel Messi របស់Barcelona បានបង្ហាញ អំពីអការៈ មិនល្អ ២ ដងមកហើយ ដោយលើកទី ១ Messi ក្អួតពេល ទាត់ អោយក្រុម ជំរើសជាតិ និងលើកទី ២ នៅពេលទាត់ អោយ Barcelona ជាមួយក្រុម Viladolid កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ។

គ្រូបង្វឹកលោក Gerardo Martino បានប្រាប់ទៅ អ្នកសារព័ត៌មានថា ថ្មីៗនេះ ក្លឹបបាន បញ្ជូន MEssi អោយទៅជួប ជាមួយនិង គ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងពិភាក្សាលើ អការៈ របស់ខ្លួន ។ កាល ពីក្អួត លើកដំបូង Messi បាន ប្រាប់ទៅ គ្រូបង្វឹកថា វាជារឿង ធម្មតាទេ សំរាប់គាត់ ព្រោះវាតែង តែកើតឡើង ហើយមិនបាច់ ទៅជួបជាមួយ គ្រូពេទ្យអីទេ ។ តែបន្ទាប់ពី ក្អួតលើកទី ២ រួចមក លោកគ្រូបង្វឹក Martino បានបញ្ជូនទៅ អោយជួបគ្រូពេទ្យ ព្រោះ គាត់ជឿជាក់ថា នេះមិនមែន ជា រឿងធម្មតាទេ ។

បើតាម ព័ត៌មាននិង លទ្ធផលខ្លះពី ការពិនិត្យបាន អោយដឹងថា វាពិតជា មិនមែន ជារឿងធម្មតា មែន តែវាមិនអាច ប៉ះពាល់អ្វី ខ្លាំងដល់ការ លេងរបស់ Messi ឡើយលុះត្រាណាតែ Messi មិន ព្រមថែរក្សា សុខភាព ឬសំរាក ព្យាបាលសិន ។ ទស្សនិកជន ជាច្រើន បានសំដែងការព្រួយបារម្ភ ជាខ្លាំង ហើយបានគិតថា ប្រហែលជា Messi ខំប្រឹងលេង អោយបានច្រើន ប្រោះគាត់ មានរបួស យូរ ណាស់មកហើយ គាត់មិនចង់ឈប់ ទៀតទេ ហើយខណៈ ពេលនេះ Barcelona កំពុងតែ ឃ្លាតឆ្ងាយ ម្តងបន្តិចពី តំណែងជើងឯក La Liga ៕

ប្រែសម្រួល ៖កុសល
ប្រភព ៖ dailymail