កោះកុង ៖ ឪពុកចុងចិត្ដតិរច្ឆាន សំឡឹងឃើញកូនស្រី កូនដើមអាយុ១៤ឆ្នាំ ដែលមានសាច់សខ្ចី ក៏បានធ្វើការចាប់ រំលោភ ២ដង រយៈ ១យប់ តែមិនបានសម្រេច ដោយម្ដាយមកទាន់ ធ្វើឱ្យម្ដាយខឹង ដោយឪពុកចុង ប្រព្រឹត អំពើថោកទាប ក៏ទាញកាំបិតមកកាប់ បង្កឲ្យរងរបួសដេរជិត១០ថ្នេរ ។

ករណីឪពុកចុង ចាប់រំលោភកូនស្រីនេះ បានកើតឡើង នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៥ ស្ថិតនៅសង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានធ្វើការកោះ ហៅជនសង្ស័យមកសាកសួរ ពីហេតុការណ៍នេះ ។

សមត្ថកិច្ចបានបញ្ជាក់ថា ឪពុកចុងតិរច្ឆានមានឈ្មោះ យី សុផា អាយុ ៣០ឆ្នាំ មានមុខរបរកម្មករ ។ ម្ដាយមានក្មេងស្រីរងឈ្មោះ ប៉ុង វី អាយុ៤០ឆ្នាំ នៅផ្ទះ ។ ក្មេងស្រីរងគ្រោះមានឈ្មោះ ឈ.ត.ឆ អាយុ ១៤ឆ្នាំ ស៊ីឈ្នួលជួយលក់អីវ៉ាន់ឱ្យគេ ។

ប្រភពពីម្ដាយបង្កើត បាននិយាយប្រាប់ភ្នាក់ងារ ដើមអម្ពិល នៅក្នុងអធិការដ្ឋានក្រុងថា មុនពេលកើតហេតុ ប្ដីគាត់ និងកូនស្រីគាត់ រួមទាំងកូន ប្រុសម្នាក់ទៀត បានដេកនៅជាប់គ្នា ដល់ពេលម៉ោង១១ ជាងឪពុកចុងរូបនេះ បានឡើងពោបពីលើកូនស្រីគាត់ តែគាត់ដឹង គាត់ច្រានចេញ ដល់ម៉ោង ៤ ជាទាប់ភ្លឺគាត់ឡើង ទៅបត់ជើងតូច ពេលនោះ កូនស្រីគាត់បានស្រែកម្ដងទៀត គាត់ក៏រត់មកឃើញ ប្ដីគាត់ដោះខោអាវ អស់ពីខ្លួន ប្រុងរំលោភ គាត់មកទាន់ ដោយហេតុការណ៏ប្ដីគាត់ប្រព្រឹតអំពើថោកទាប ទៅលើកូនស្រី ដោយទ្រាំមិនបាន ក៏យកកាំបិត នៅក្បែរជញ្ជាំង កាប់ចំគល់ប្រដាប់ភេទតែម្ដង ។

ហើយបានមកដាក់ពាក្យ បណ្ដឹងតែម្ដង ព្រោះគាត់ទ្រាំលែង បាននៅទង្វើដ៏ថោកទាប់ របស់ប្ដីគាត់ ។ ម្ដាយក្មេង ស្រីបានបញ្ជាក់ថា ប្ដីគាត់រាល់ថ្ងៃ មិនឲ្យកូនស្រីគាត់និយាយ ទូរស័ព្ទជាមួយអ្នកណាទាំងអស់ បើដឹងយកទូរស័ព្ទ នោះ បោកចោលអស់ហើយៗបើអ្នកណាចង់ចូលស្ដីដណ្ដឹង ប្ដីគាត់តែងតែទូរស័ព្ទ គំរាមគេរហូត។ ក្មេងស្រីរងគ្រោះ បាននិយាយដូចម្ដាយ ប្រាប់សមត្ថកិច្ចនិងភ្នាក់ងារដើមអម្ពិលដែរ ។

សមត្ថកិច្ចបានឱ្យដឹងថា នៅពេលសមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ អ្នកជិតខាងក៏និយាយ ដូចនិងម្ដាយក្មេងស្រី រងគ្រោះនិងក្មេងស្រីរងគ្រោះនិយាយដែរ ។ តែពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការទៅតាមផ្លូវ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល