នៅអាមេរិចខាងជើង ក្នុងថ្ងៃ "Black Friday" វាគឺជាឱកាសល្អមួយ សម្រាប់អតិថិជន ដែលចង់ ប្រើបណ្តាឧបករណ៍ បច្ចេកវិទ្យាទំនើបៗ ជាមួយនឹងកំរិតតំលៃ ដ៏សមរម្យមួយ។ ប៉ុន្តែសម្រាប់ករណីរបស់ ស្រ្តី Robin Crowley (រស់នៅ Cambridge, Ontario, Canada) គឺមិនដូច្នេះទេ។

បើតាមប្រភពពី CTV News បានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ Robin Crowley បានគិតសង្ឃឹមថា ខ្លួននឹងបានប្រើប្រាស់ iPad ដ៏ថ្មីស្រឡាងមួយហើយ ប៉ុន្តែជំនួសឲ្យ iPad ថ្មីដែលនៅក្នុងស្រោម មិនទាន់ប្រើប្រាស់នោះ ស្រ្តីខាងលើ បែរជាទទួលបាននូវ iPad មួយគ្រឿង ដែលត្រូវបានគេប្រើប្រាស់ ជាយូរមកហើយ ទៅវិញ។

ចំណាយទឹកប្រាក់ចំនួន៤៩៩ ដុល្លារ ស្រ្តី Robin Crowley បានទិញ iPad ថ្មីមួយ ដាក់ក្នុងប្រអប់ មានត្រាត្រឹមត្រូវ រួមជាមួយនឹង រង្វាន់បន្ថែម កាតទិញទំនិញរបស់ ផ្សារទំនើប Target មានតំលៃ ១១៥ ដុល្លារ។ ប៉ុន្តែនៅពេលដែល គាត់បានយក iPad ថ្មីនោះ មកដល់ផ្ទះ ហើយបើកមើល និងប្រើប្រាស់ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលមាន រូបភាពរាប់រយសន្លឹក អាសយដ្ឋានទំនាក់ទំនងជាច្រើន ហើយនិងមាន Applications ជាច្រើនទៀត នៅក្នុង iPad ថ្មី ដែលគាត់មិនទាន់ទាំង បានប្រើអ្វីសោះនោះ រួចជាស្រេចទៅហើយ។

ស្រ្តី Robin Crowley កំពុងបើកមើល iPad ថ្មីដែលខ្លួនទើបទិញ

ច្បាស់ណាស់ បើទោះជាវាត្រូវបានវេចខ្ចប់ នៅក្នុងប្រអប់ត្រឹមត្រូវ ប៉ុន្តែ iPad នេះ មិនមែនជា របស់ថ្មីនោះទេ។ វាមានផ្ទុកនូវព័ត៌មាន ផ្ទាល់ខ្លួនជាច្រើន របស់អ្នកផ្សេង។ ស្រ្តី Crowley បានឃើញនូវអត្តសញ្ញាណ មួយនៅក្នុង iPad នោះ ដែលអាចដឹងបានថា វាធ្លាប់ត្រូវបានប្រើ ដោយបុគ្គលិកម្នាក់ របស់ Apple។

ផ្អែកតាមព័ត៌មាននៅក្នុង iPad ស្រ្តី Crowley បានឲ្យដឹងថា ម្ចាស់មុនរបស់វា គឺជាស្រ្តីម្នាក់រស់នៅ California។ ហេតុការណ៍ដែលបានកើតឡើងនេះ ពិតជាមានគ្រោះថ្នាក់ណាស់ បើសិនជា iPad នេះ បានធ្លាក់ដល់ដៃ មនុស្សអាក្រក់នោះ។ ស្រ្តី Crowley មានការយល់ដឹងពីបញ្ហានេះ ហើយគាត់ក៏បានរាយការណ៍ ដល់ប៉ូលិសនៅតំបន់ Waterloo។ គាត់ក៏បានបន្ថែមឲ្យដឹងថា ក្រោយធ្វើការងារចប់ ជាមួយប៉ូលិស គាត់នឹងទៅផ្សារទំនើប Target ដើម្បីប្តូរយក iPad ថ្មីពិតប្រាកដមួយ ផ្សេងទៀត។

នៅក្នុង iPad មានផ្ទុកព័ត៌មានជាច្រើន ទាំងដែលអ្នកទើប នឹងទិញ មិនទាន់បានប្រើអ្វីសោះ

នៅចំពោះមុខបញ្ហានេះ អ្នកតំណាង ផ្សារទំនើប Target បានមានប្រតិកម្មថា: "បញ្ហាឯកជនរបស់ អតិថិជន ចំពោះយើងខ្ញុំ គឺជាបញ្ហាសំខាន់បំផុត ហើយនេះគឺជាលើកទី១ ហើយ ដែលពួកយើងបានឮ និងជួបនូវបញ្ហា ដូច្នេះ។ យើងខ្ញុំកំពុងតែ ធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ ដោយមានសហការជាមួយនឹង ដៃគូពីខាងក្រុមហ៊ុន Apple"។

ក្នុងនោះខាងក្រុមហ៊ុន Apple នៅមិនទាន់មានប្រតិកម្មអ្វីទាំងអស់ ស្តីពីបញ្ហានេះ ដោយសារតែ ខាងក្រុមហ៊ុន កំពុងតែស្ថិតក្នុង ថ្ងៃឈប់សម្រាកអំណរគុណ (Thanksgiving Holiday)៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview