CamNews

ក្រសួងកោះហៅក្រុមហ៊ុនសាងសង់ផ្លូវលេខ២១ មកស្តីបន្ទោសរឿងធ្វើខុសកិច្ចសន្យា ដោយផ្តល់សិទ្ធិឲ្យក្រុមហ៊ុន

(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនកូរ៉េខាងត្បូង Hansin ដែលទទួលបានសិទ្ធិសាងសង់ផ្លូវលេខ២១ ពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ ច្រកព្រំដែនជ្រៃធំ ក្នុងខេត្តកណ្តាល បានអនុវត្តខុសកិច្ចសន្យានោះ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី០៥ ម្សិលមិញនេះ បាន កោះហៅតំណាងក្រុមហ៊ុន Hansin និង ប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ Dansan ផងដែរមកធ្វើការស្តីបន្ទោស និងឲ្យក្រុមហ៊ុនពិចារ ណាលើការសាងសង់របស់ខ្លួនឡើងវិញ។

យោងតាមទំព័រ Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅក្នុងជំនួបម្សិលមិញនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះការសាងសង់ដោយរំលោភកិច្ចសន្យា របស់ក្រុមហ៊ុនសាងសង់ Hansin ដែលបានជួលម៉ៅការបន្ត ដោយគ្មានគោលការណ៍ឯកភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន។ លើសពីនេះទៀត ក្រុមហ៊ុនម៉ៅការបន្តមានវិសាលភាពលើការសាងសង់លើសពី ៥០ភាគរយ ផ្ទុយពីកិច្ចសន្យា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទាមទារឲ្យក្រុមហ៊ុន Dansan និងក្រុមហ៊ុនសំណង់ ដែលបានរំលោភកិច្ចសន្យានោះ ទទួលខុសត្រូវចំពោះបញ្ហាទាំងនេះ និងធ្វើការវាយតម្លៃឲ្យបានក្រុមជ្រុងជ្រោយថា តើការសាងសង់សម្រេចបានតាមស្តង់ដារ និងយថាប្រភេទ ដែលមានចែងក្នុងកិច្ចសន្យាដែរឬទេ?

នៅចុងខែមុននេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចុះទៅពិនិត្យដោយផ្ទាល់នូវសកម្មភាព សាងសង់ផ្លូវលេខ២១នេះ ហើយបាន រកឃើញថា ផ្លូវនេះ សាងសង់មិនត្រឹមត្រូវតាមបច្ចេកទេស ហើយការដាក់ស្លាកសញ្ញាប្រាប់ដំណឹង និងបញ្ចៀសគ្រោះថ្នាក់នៅតាមការ ដ្ឋាននីមួយៗ មិនបានត្រឹមត្រូវថែមទៀត ពោលគឺដាក់កៀកទៅនឹងកន្លែងការដ្ឋាន ហើយមានលក្ខណៈតូច ដែលពិបាកមើលនៅពេលយប់ងងឹត។

ការដាក់ស្លាកសញ្ញាប្រាប់ដំណឹង និងបញ្ចៀសគ្រោះថ្នាក់មិនបានត្រឹមត្រូវនេះ បានធ្វើអ្នកដំណើរមួយចំនួនបានជួបគ្រោះថ្នាក់រហូតស្លាប់ បាត់បង់ជីវិតជាបន្តបន្ទាប់។ លោក ស៊ុន ចាន់ថុល បានណែនាំឲ្យក្រុមហ៊ុនសាងសង់រុះរើ និងប្តូរស្លាកថ្មីភ្លាមៗផងដែរ។

ប្រភពសុំលាក់អត្តសញ្ញាណមួយ បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ក្រុមហ៊ុន Hanshin Engineering and Construction បន្ទាប់ពីទទួលបានកិច្ចសន្យាហើយ មិនបានអនុវត្តការងារ ដោយខ្លួនឯងផ្ទាល់នោះឡើយ ពោលក្រុមហ៊ុនមានគ្រឿងចក្រ និងបុគ្គលិកបន្តិចបន្តួចសម្រាប់ការងារតូចតាច​ ដូចជាជួសជុលសំបុកមាន់ និងការងារសម្រួលចរាចរណ៍ប៉ុណ្ណោះ ដែលផ្ទុយពីការឯកសារដេញថ្លៃរបស់ខ្លួន ដែលអះអាងថាធ្វើការងារសាងសង់ និង ជួសជុលដោយខ្លួនឯង និងមានគ្រឿងចក្រគ្រប់ប្រភេទយ៉ាងតិច ២៦៣គ្រឿង សម្រាប់ការសាងសង់។

ប្រភពបន្តថា ក្រុមហ៊ុន Hanshin Engineering and Construction បានផ្តល់ការងារសាងសង់ ទៅឲ្យក្រុមហ៊ុនរបស់ឧកញ៉ា អ៊ុត ធី ដែលការធ្វើបែបនេះ ជាការអនុវត្តផ្ទុយទាំងស្រុងពីលក្ខខណ្ឌ នៃកិច្ចសន្យា គឺផ្ទុយពីលក្ខខណ្ឌស្តីពីការជ្រើសរើសអ្នកម៉ៅការបន្ត, លក្ខខណ្ឌ ១៥.៦ ស្តីពីអំពើពុករលួយ ឬការលួចបន្លំ និងផ្ទុយពីសេចក្តីប្រកាស របស់ខ្លួនពាក់ព័ន្ធទៅនិងការប្រឆាំងអំពើពុករលួយ និងការលួចបន្លំ ដែលបានចែងក្នុងក្រឹត្យច្បាប់របស់ EDCF ស្តីពីការពង្រឹងការអនុវត្តកិច្ចសន្យា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា ឆ្លើយតបនិងការធ្វើការមិនត្រឹមត្រូវតាមកិច្ចសន្យារបស់ក្រុមហ៊ុន Hansin លោកនឹងធ្វើរបាយការណ៍ទៅរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលជាម្ចាស់ប្រាក់កម្ចី ដើម្បីឲ្យបានជ្រាបពីបញ្ហានេះ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ២១ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០១៦។ ផ្លូវនេះ មានប្រវែង ៦៣,៦គីឡូម៉ែត្រ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានថវិកាសរុប ៦១,៦លានដុល្លារ ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារ និងថវិកាបដិភាគ ៩,០៦លានដុល្លារ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី