CamNews

ចុះបង្ក្រាបទីតាំង គ្រឿងញៀន ១កន្លែង រឹបអូសបានយ៉ាម៉ា គ្រាប់១៦៥ ម៉ាទឹកកកកញ្ចប់ តូចធំចំនួន ៥១ កញ្ចប់

កោះកុង ៖ ដោយគោរព ទៅតាមគោល នយោបាយ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការ នគរបាលជាតិ និងក្រោមការ ដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៏ត្រី សំ ឃិតវៀន ស្នងការនគរបាល ខេត្ដកោះកុង ដើម្បីការការពារ ភូមិឃុំមាន សុវត្ថិភាព ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងដើម្បីអនាគត់ យុវវ័យ ទៅថ្លៃមុខ ។

នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៤ វេលាម៉ោង៦និង៥៥នាទី រហូតដល់វេលាម៉ោង ១២និង៤៦នាទី លោកយឹម ផេង ស្នងការរង និងជាប្រធានការិល័យ កណ្ដាល ប្រឆាំងបទល្មើស ខេត្ដកោះកុង បានដឹក កម្លាំង នៅក្រោមឱវាទ ចុះទៅបង្ក្រាប ទីតាំងជួញដូរថ្នាំញៀន និងទីតាំងជក់គ្រឿងញៀន បានរហូត ដល់ទៅ២កន្លែង និងធ្វើការឃាត់ខ្លួនមនុស្ស ប្រុសស្រី បានរហូត៨នាក់ ស្រី៣ប្រុស៥នាក់ នឹងរឹប អូសបានវត្ថុតាង មួយចំនួនទៀត។

ការចុះប្រតិបត្ដិការនេះ ក្រោមការដឹកនាំផ្ទាល់របស់លោក វរសេនីយ៏ទោ យឹម ផេង  ស្នងការរង និងជា ប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើស លោក ស្រី ម៉ាកនី ព្រះរាជ្ញារង សាលាដំបូង ខេត្ដ ព្រមទាំងសមត្ថកិច្ចនៅក្រោមឱវាទ ។

ការចុះប្រតិបត្ដិការទាំង២កន្លែងនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រីទាំង៨នាក់ នោះមាន ឈ្មោះ ១-ឈ្មោះជា រស់ ភេទប្រុស អាយុ ៣២ឆ្នាំ ។ ២-ឈ្មោះ កុយ ស្រីវិន ភេទស្រី អាយុ២៥ឆ្នាំ ។ ៣-ឈ្មោះ កុយ ស្រីលីន ភេទស្រី អាយុ១៥ឆ្នាំ ទាំង៣នាក់ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ហើយម្ដាយឈ្មោះ សុខ វីត្រូវរត់គេចខ្លួន ។

ចំណែកថ្នាំញៀន ត្រូវសមត្ថកិច្ច បានឆែកឆេររកឃើញមាន យ៉ាម៉ាគ្រាប់ពណ៌ក្រហម ចំនួន១៦៣គ្រាប់ ពណ៌ខៀវ ២គ្រាប់សរុប ១៦៥គ្រាប់ ម៉ាទឹកកកកញ្ចប់ធំ មានចំនួន៩កញ្ចប់ ម៉ាទឹកកកកញ្ចប់តូច១២កញ្ចប់ នៅទុយូខ្លី២៣ទុយូវែង៧ សរុបចំនួន៥១កញ្ចប់ ព្រមទាំងថវិកានិង សម្ភារៈមួយចំនួនទៀត។ ហើយ បង្ក្រាបទីតាំងជក់ បានចំនួន៥នាក់១-ឈ្មោះ អ៊ិត ចាន់រិទ្ធី ភេទប្រុស  អាយុ ២៥ឆ្នាំ។ ២-ឈ្មោះ អូន ភក្ដី ភេទប្រុស អាយុ ១៦ឆ្នាំ ។ ៣-ឈ្មោះ សុត ប៊ុនថន ភេទប្រុស អាយុ ១៨ឆ្នាំ ។ ៤-ឈ្មោះហៀង ស្រីនាថ  ភេទស្រី អាយុ ១៦ឆ្នាំ ។ ៥-ឈ្មោះ សោម វណ្ណដា ភេទប្រុស អាយុ ២៦ឆ្នាំ ទាំង៥នាក់មានទីលំនៅភ្នំពេញ រឹបអូសបាននៅសម្ភារៈ ជក់ថ្នាំញៀនចំនួន១ ។

លោកវរសេនីយ៏ទោ យឹម ផេង ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលប្រឆាំង បទល្មើសគ្រឿង ញៀន បានប្រាប់ឱ្យដឹង នៅកន្លែងចុះប្រតិបត្ដិការនេះថា  មុននិងឈានទៅបង្ក្រាប ទីតាំងជួញដូរគ្រឿង ញៀននៅប៉ាក់ខ្លង ដែលជាទីតាំងធំនោះ លោកបានធ្វើការឃាត់ខ្លួន យុវវ័យចំនួន៥នាក់ ដែលកំពុង ប្រើប្រាស់នៅផ្ទះជួល១ កន្លែងស្ថិតនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិនខេត្ដកោះកុង មកធ្វើការសាកសួរទើបដឹងថា ទីតាំងជួញដូរថ្នាំញៀន ស្ថិតនៅទីខាងលើ លោកក៏បានដឹកនាំកម្លាំង ចុះទៅដល់គោល ដៅភ្លាមហើយកម្លាំង លោកធ្វើការឆែកឆេរក្នុងផ្ទះបានរកឃើញ ថ្នាំញៀនមានចំនួន ដូចខាងលើ ហើយធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រីបាន៣នាក់ ចំណែកឈ្មោះ សុខ វី ត្រូវបានដឹង ខ្លួនបានរត់គេចខ្លួនបាត់តែសមត្ថកិច្ច នៅតែតាមប្រមាញ់ជាបន្ដទៀត ។

លោកបានបន្ដថា ដោយគោរពទៅតាមតួនាទី របស់លោកនិងដោយមានចង្អុលបង្ហាញ ពីថា្នក់ដឹកនាំលោក មិនគិតពីការ នឿយហត់ ឡើយធ្វើយ៉ាងណា ឱ្យតែប្រជាពលរដ្ឋ មានសុវត្ដិភាពល្អ ក្នុងការរស់នៅមិនគិតពីការព្រួយបារម្មណ៏ពីភូមិឃុំឡើយ ជាពិសេសឱ្យកូនចៅមាន អនាគត់ល្អទៅថ្ងៃមុខ ។

លោកបានបន្ដទៀតថា  កម្លាំងលោក ត្រៀមខ្លួនជានិច្ច ឱ្យតែមានប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់នៅ គ្រប់មូល ដ្ឋាន បានផ្ដល់ពត៌មានឱ្យលោកៗនិងទៅដល់ភ្លាម ដោយ មិនគិតថា ជិតឬឆ្ងាយឡើយ ព្រោះជាតួនាទីរបស់សមត្ថកិច្ច ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល