(ញូជើស៊ី)៖ ក្រុមបាល់ទាត់ជើងឯក Paris Saint-Germain របស់បារាំង បានយកឈ្នះក្រុមជើងខ្លាំងពីអេស្ប៉ាញ Real Madrid នៅទឹកដីកណ្តាលនៃសហរដ្ឋអាមេរិក ដោយលទ្ធផលបច្ចេកទេស ៣-១ ព្រឹកមិញនេះនៃពានរង្វាន់មិត្តភាពអន្តរជាតិ GICC។

នេះជាការជ័យជំនះលើកទី៣ ក្នុងមិត្តភាពអន្តរជាតិ មុនរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ ចាប់ផ្តើមខែក្រោយនេះ ពីការ ទៅលេងប្រកួតមិត្តភាពនានានៅអូស្រ្តាលី និងសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Emery ជាមួយនឹងការយកឈ្នះក្រុមជើងឯក Champions League ស្តេចស Real Madrid របស់ Zinedine Zidane ៣-១ ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយដាក់សុទ្ធសឹងតែកីឡាករវ័យក្មេង និងចំណូលថ្មីភាគច្រើនដូចគ្នា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង