(កំពង់ស្ពឺ)៖ មេបញ្ជាការរងរថក្រោះ លោកឧត្តមសេនីយ៍ទោ សៅ សៀប ត្រូវបានគេរាយការណ៍ថា បានបាញ់ចំនួន៣គ្រាប់ ពេលមានជម្លោះដីធ្លីជាមួយស្រ្តីម្នាក់ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ប៉ុន្តែការផ្ទុះអាវុធនេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ ដល់ជនណាម្នាក់នោះឡើយ ។

ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ សោម បូរ៉ា បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះថា ពិតជាមានករណីផ្ទុះអាវុធមែន ពីសំណាក់មន្រ្តីយោធា ហើយនៅពេលនេះកម្លាំងរបស់លោក និងអង្គភាពរបស់គេ កំពុងសហការស្រាវជ្រាវចាត់ការតាមនីតិវិធី។

ភ្នាក់ងារអង្គភាព Fresh News បានរាយការណ៍ថា ករណីផ្ទុះអាវុធ៣គ្រាប់ ពីសំណាក់លោកឧត្តមសេនីយ៌ផ្កាយ២ សៅ សៀប តួនាទីជាមេបញ្ជការរងរថក្រោះ នៅវេលាម៉ោង៣៖ ៣០នាទី រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមសេចក្តីរាយការណ៍ ដើមហេតុដែលបណ្តាលឲ្យលោកផ្កាយ២ ផ្ទុះអាវុធចំនួន៣គ្រាប់នោះ គោលបំណងដើម្បីគំរាមស្រ្តីម្នាក់ ជាឈ្មួញរកស៊ី ឈ្មោះ កាំង ប៊ុជីង ដែលជាអ្នកទិញដីពីលោក។

កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍រូបនេះ បានលក់ដីចំនួន១០ហិកតាទៅឲ្យឈ្មោះ កាំង ប៊ុនជីង ហើយបន្ទាប់ពីលក់រួចមិនយូរប៉ុន្មានលោកផ្កាយ២ បានសុំម្ចាស់ដីដោះដូរទីតាំងថ្មី ដោយឲ្យទៅយកនៅកន្លែងផ្សេង។

ពេលនោះស្រ្តីជាម្ចាស់ដី ក៏យល់ព្រមដោយសារស្គាល់លោកផ្កាយ២ លុះពេលទៅយកដីនៅកន្លែងផ្សេង លោកផ្កាយ២រូបនោះ បានឲ្យដីតែ៦ហិកតាតែប៉ុណ្ណោះ។ តែស្រ្តីរូបនេះមិនទទួលយកទេ ព្រោះវាមិនគ្រប់ចំនួនក៏ធ្វើឲ្យមានជម្លោះ ប្រកែក និងជេរគ្នាបង្កទៅជារឿធំ បានធ្វើឲ្យលោកផ្កាយ២រូបនោះ មានការខឹងសម្បារជាខ្លាំង បានទាញកាំភ្លើងខ្លីបាញ់គំរាមស្រ្តី កាំង ប៊ុនជីង ចំនួន៣គ្រាប់ បន្ទាប់ពីបាញ់ហើយ លោកផ្កាយ២រូបនោះបានជិះរថយន្ត គេចចេញពីន្លែងកើតហេតុ បាត់ស្រមោលបាត់ទៅ៕

ផ្ដល់សិទ្ធដោយ៖ ហ្រេសញ៉ូវអាស៊ី