CamNews

ប្រទះឃើញ សពនាងក្រមុំម្នាក់ ក្នុងស្រះទឹកមួយកន្លែង នៅឃុំអូរបីជាន់ សមត្ថកិច្ច សន្និដ្ឋានថាជាករណីឃាតកម្ម

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសព នាងក្រមុំម្នាក់ ក្នុងស្រះទឹកមួយកន្លែង
ក្រោយ សាលាបឋមសិក្សាទំនប់ដាច់ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាល
ពីព្រឹកថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ២០១៣ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាសពនោះភេទស្រី អាយុប្រមាណ១៥ឆ្នាំ ពាក់អាវយឺតផ្កាឈូក
ខោខៅ ប៊ូយមិនស្គាល់អត្តសញ្ញាណ ហើយក៏មិនដឹងមានស្រុកកំណើតនៅទីណាដែរ។ សមត្ថ
កិច្ចបានរកឃើញថា នៅលើសពជនរងគ្រោះ មានស្លាកស្នាមជាំខ្មៅលើដើមទ្រូង ពោះ និងផ្ទៃ
មុខដែលសញ្ញាទាំងនេះអាចបញ្ជាក់បានថានាងក្រមុំរូបនោះមិនមែនស្លាប់ដោយសារលង់ទឹក។

នគរបាលស្រុកអូរជ្រៅ  បានឲ្យដឹងបន្តថា  យោងតាមការធ្វើកោសល្យវិច័យ និងពិនិត្យកន្លែង
កើតហេតុ អាច សន្និដ្ឋានបានថាជនរងគ្រោះមុនស្លាប់ត្រូវគេវាយធ្វើបាបរួចយកខ្សែអង្រឹងចង
ផ្អោបជាមួយការ៉ុង ច្រកដុំថ្ម បោះចូលក្នុងទឹក ។ ដោយពុំមានសាច់ញាតិ ឬ នរណាស្គាល់សព
ត្រូវបានបូជា ក្រោមការអនុញ្ញាតពីស្ថាប័ន តុលាការ ។ បច្ចុប្បន្នសមត្ថកិច្ច   កំពុងមានចំណាត់
ការលើករណីនេះ ៕

ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល