CamNews

កម្លាំង​នគរបាលតាម​ចាប់ខ្លួន​ ជនដៃ​ដល់និង​បក្ខពួក​ ៤នាក់​ក្នុង​អំពើ​ឃាតកម្ម​ សម្លាប់​គ្រូបង្រៀន

បន្ទាយមានជ័យ : ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា បន្ទាប់ពីបើកការស្រាវជ្រាវ ជាបន្ទាន់យ៉ាងយកចិត្តទុកដាក់ក្រោមការដឹកនាំបញ្ជាកម្លាំងដោយ លោកស្នងការរង សិទ្ធ ឡោះ និងនាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រហូតឈានទៅដល់ការ ចាប់ខ្លួនជនដៃដល់ សង្សារ និងបក្ខពួកទាំងអស់ ៤នាក់ ដែលពាក់ព័ន្ឋទៅនឹងអំពើឃាតកម្មចាក់សម្លាប់គ្រូបង្រៀនម្នាក់ ដោយសារជម្លោះរឿងលេងបាល់ទាត់នៅក្នុងទីលានបាល់ទាត់មួយកន្លែង ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥ ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយពីការ ឃាត់ខ្លួននារីជាសង្សារ និងបក្ខពួកម្នាក់ កាលពីព្រឹកមិញ កម្លាំងនគរបាលរបស់លោក ទាំងជំនាញព្រហ្មទណ្ឌ និងស្រុក ក្រុង បានបន្តដេញបង្ក្រាប និងចាប់ខ្លួនជនដៃដល់ និងបក្ខពួក ២នាក់ទៀត ដល់ស្រុកស្វាយចេក ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរួមខេត្ត ដោយជននេះ បានបើកម៉ូតូគេចខ្លួនកាត់វាល តាមព្រៃ ។

តាមមន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ជនដៃដល់ដែលជាអ្នកចាក់ជនរងគ្រោះរហូតដល់ស្លាប់នោះ មានឈ្មោះ ទ្រី បញ្ញា អាយុ២៣ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល។

ស្នងការខេត្តបន្ទាយមានជ័យក៏បានណែនាំទៅម្ចាស់តារាងបាល់ទាត់ អោយចូលរួមលើកកិច្ចការពារសន្តិសុខ និងទប់ស្កាត់អំពើហិង្សា នៅទីនោះ តាមរយ:ការបំពាក់កាមេរ៉ាសុវត្ថិភាព ការជួលសន្តិសុខឯកជនទៅយាមប្រចាំការ និងការដាក់លេខ ទូរស័ព្ទទំនាក់ទំនងជាមួយ សមត្ថកិច្ចមូលដ្ឋាន ងាយស្រួលជួយអន្តរាគមន៍ទាន់ពេលវេលា នៅពេលមានហេតុការណ៍កើតឡើងនោះ ។

សម្រាប់ជនដៃដល់ និងបក្ខពួកទាំង ៤នាក់ ត្រូវបានបញ្ជូនទៅធ្វើការសួរនាំ និងឃុំខ្លួនជាបណ្តោះ អាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥ បុរសម្នាក់គឺជាគ្រូបង្រៀននៅវិទ្យា ដ្ថានទ្រទ្រង់ក្មេងជំនាន់ក្រោយ ឈ្មោះ ថេង យុទ្ឋិ អាយុ ២៤ឆ្នាំ ត្រូវបានមនុស្សមួយក្រុម ព្រួតវាយ ហើយយកកាំបិតចុងស្រួចចាកើចំក្រោមពោះ បណ្យាលអោយស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីជនរងគ្រោះ និងជនបង្កឈ្លោះប្រកែកគ្នា ព្រោះតែរឿងលេងបាល់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល