ភ្នំពេញៈ កញ្ញា Hisae Arai បវរកញ្ញាឯកប្រចាំ ប្រទេសជប៉ុនឆ្នាំ២០១១ និងជាឯកអគ្គរាជទូត សុច្ឆន្ទៈរបស់សហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា បានរៀបចំ កម្មវិធីប្រកួតប្រជែង សំលៀកបំពាក់ ប្រពៃណីយូកាតា សុភាពនារី និងសុភាពបុរស នៅក្នុងប្រទេសកម្ពុជា ជាលើកដំបូង កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ។

កម្មវិធីខាងលើនេះ បានធ្វើឡើងនៅក្នុងវិទ្យាស្ថាន បច្ចេកទេសភាសាបរទេស (IFL) ដោយមានការចូលរួម ពីសំណាក់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា និងប្អូនស្រីរបស់កញ្ញា Hisae Arai គឺ កញ្ញា Kiko Arai ដែលជាបវរកញ្ញា សំលៀកបំពាក់ ប្រពៃណីជប៉ុនឆ្នាំ២០១២ រួមទាំងគណៈកម្មការ ៤នាក់ និងអ្នកចូលរួមទស្សនា ដែលជានិស្សិតមក ពីបណ្ដាសាកលវិទ្យាល័យ ផ្សេងៗជាច្រើននាក់ទៀត ។

កញ្ញា Hisae Arai បាននិយាយថា «នេះគឺជាលើកទី១ហើយ ដែលនាងខ្ញុំបានរៀបចំកម្មវិធីនេះឡើង នៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំក៏មានអារម្មណ៍ សប្បាយរីករាយផងដែរ នៅពេលឃើញក្រុមនិស្សិតទាំងបុរស និងនារីក្នុង ប្រទេសកម្ពុជាមួយចំនួន ចូលចិត្ត និងបានគាំទ្រសំលៀក បំពាក់លក្ខណៈប្រពៃណី របស់ប្រទេសជប៉ុន” ។

ឯកអគ្គរាជទូតសុច្ឆន្ទៈសាច់សខ្ចីរូបនេះ បានបន្ដថា សំលៀកបំពាក់ ប្រពៃណីយូកាតា (YUKATA) ជាសំលៀកបំពាក់ដែល មានលក្ខណៈសម្បតិ្តល្អ ប្រសើរណាស់ ពោលនៅពេលដែល យើងស្លៀកវាទៅ គឺវាអាចជួយបិទបាំង រាងកាយមនុស្សឲ្យជិត ស្រដៀងទៅនឹងសំលៀក បំពាក់បែបប្រពៃណីខ្មែរដែរ ។

កញ្ញាបានបន្ថែមទៀតថា “កម្មវិធីនេះធ្វើឡើង គឺដើម្បីផ្សព្វផ្សាយ ពីសំលៀកបំពាក់ ប្រពៃណីយូកាតា ដែលបញ្ជាក់ឲ្យឃើញពី សម្រស់ដ៏ទាក់ទាញ នៃវប្បធម៌ការស្លៀកពាក់ បែបជប៉ុន” ។

គួរំឮកថា កន្លងមកកញ្ញា Hisae Arai តែងតែបង្កើត កម្មវិធីផ្សេងៗនៅ ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងសកម្មភាព កីឡាវាយកូនបាល់តែម្ដង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល