ដើម្បីស្នើសុំមិត្តស្រីរៀបការ បុរសម្នាក់នៅប្រទេសចិនបានស្លៀកពាក់សំលៀកបំពាក់រូប
មើមការ៉ុត និងរាំដោយមានការចូលរួមពីមិត្តភក្តិ ៤៩ នាក់ផ្សេងទៀត ។
បន្ទាប់ពីនាំមិត្តស្រីរបស់ខ្លួនឈ្មោះ Zhao Xinyu ទៅដល់ផ្នែកខាងក្រៅនៃមជ្ឈមណ្ឌលទិញ
អីវ៉ាន់មួយក្នុងទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន បុរសឈ្មោះ Pang Kun បានរត់
ទៅពីមុខមិត្តស្រីខ្លួនបាត់ ដោយធ្វើអោយ Zhao Xinyu មានការងឿងឆ្ងល់យ៉ាងខ្លាំង ។ មួយ
សន្ទុះក្រោយមក Pang Kun ស្រាប់តែបង្ហាញមុខជាមួយឈុតសំលៀកបំពាក់រូបមើមការ៉ុត
ពណ៌ទឹកក្រូចនិងមានពាក់វ៉ែនតា រួមជាមួយវត្តមានរបស់មិត្តភក្តិ ៤៩នាក់ផ្សេងទៀត ។
នៅពេលដែលភ្លេងចាប់ផ្តើមបន្លឺឡើង ក្រុមការ៉ុតទាំងនោះក៏ចាប់ផ្តើមរាំនៅពីមុខភាពភ្ញាក់
ផ្អើលរបស់ Zhao Xinyu និងអ្នកដែលធ្វើដំណើតនៅលើដងផ្លូវយ៉ាងច្រើនកុះករ ។ ក្រោយ
មកភ្លេងក៏ត្រូវបានបិត រាល់កម្មភាពត្រូវផ្អាក និងមានសភាពស្ងាត់ជ្រងំ ពេលនោះស្រាប់
តែសំឡេងរបស់ Pang Kun បានបន្លឺឡើងតាមប្រដាប់បំពងសំឡេងមួយ ដែលបាននិយាយ
ថា"កាលពី ៦ខែមុនបងបានជួបជាមួយអូន ! បងនៅចាំយ៉ាងច្បាស់អំពីភាពអឹមអៀនរបស់
អូននៅក្នុងថ្ងៃដែលយើងណាត់ជួបគ្នាជាលើកដំបូង ។ បងសង្ឃឹមថានឹងបានជួបមុខអូន
នៅក្នុងថ្ងៃណាត់ជួបជាបន្តបន្ទាប់ទៀត និងមានអារម្មណ៍រំភើបជាខ្លាំងនៅពេលដែលបាន
កាន់ដៃរបស់អូនជាលើកដំបូង នៅក្នុងរោងភាពយន្ត" ពេលនោះ Pang Kun ក៏បានដោះ
សំលៀកបំពាក់ការ៉ុតចេញ ហើយបានលុតជង្គង់ដើម្បីសុំរៀបការជាមួយ Zhao Xinyu ។
Zhao Xinyu ក៏បានឆ្លើយយល់ព្រមភ្លាមៗនឹងសំណូមពររបស់ Pang Kun និងផ្តល់នូវការ
ថើបសំរាប់ Pang Kun ក្រោមការអបអរសាទរពីសំណាក់មហាជនផងដែរ ។
តាមសំដីរបស់ Pang Kun បានអោយដឹងថាគាត់បានចំណាយពេលអស់ ៣សប្តាហ៍ដើម្បី
រៀបគំរោងសុំរៀបការដ៏គួរអោយចាប់អារម្មណ៍ និង រ៉ូមែនទិចមួយនេះ ដោយបានចំណាយ
ប្រាក់អស់ ១៦,០០០ ដុល្លាអាមេរិច ។
(ពី Zing)
រដ្ឋា