ភ្នំពេញ៖ អតីតតារាចម្រៀងស្រី ជ័យលាភី លេខ១ទូទាំងប្រទេស ក្នុងកម្មវិធីប្រឡងចម្រៀងថ្នាក់ជាតិ អ្នកនាង សាំង សុម៉ាលីដែត ដែលបច្ចុប្បន្ន កំពុងតែរស់នៅលើទឹកដី អាមេរិកដ៏សុខសាន្ត ជាមួយស្វាមី និងបានបោះបង់បង់ចោល អាជីពចម្រៀង និងកុងត្រាក្នុងនាមតារាចម្រៀង ផលិតកម្មហង្សមាស ត្រូវបានប្រភពព័ត៌មាន ធ្លាយចេញពីក្នុងសិល្បៈ ទម្លាយថា នាងត្រូវបានម្ចាស់ហាងលក់សម្លៀកបំពាក់មួយ ដៀលចំៗថា តារាចម្រៀងចរឹកអន់ ព្រោះមុនទៅសម្ដែង នៅសហរដ្ឋអាមេរិក បានយកខោអាវ ប៉ាក់ហូលផាមួងទៅជាង ២០កំប្លេឯណោះ ដោយក្នុងមួយកំប្លេតម្លៃ រាប់រយដុល្លារ ហើយមិនព្រមឲ្យលុយទាល់តែសោះ ។

តារាចម្រៀង ដែលត្រូវបានគេដឹងថា ជាចៅស្រីតួឯកយីកេដ៏ល្បី លោកយាយ ចេក ម៉ាច និងមានសំឡេងពីរោះ អ្នកនាង សាំង សុម៉ាលីដែត ថ្មីៗនេះ ត្រូវប្រភព ពីហាងកាត់សម្លៀកបំពាក់មួយ មានឈ្មោះថា «ទេពី» ដែលគេស្គាល់ថា ជាហាងក្មួយស្រី តារាចម្រៀងដ៏ល្បី អ្នកនាង ម៉េង កែវពេជ្ជតា បានដៀលតារាចម្រៀងស្រីនេះចំៗថា តារាចម្រៀងចរឹកអន់ ព្រោះមុនពេលនាង ទៅសម្ដែង នៅសហរដ្ឋអាមេរិចកបាន យកខោអាវ ប៉ាក់ហូលផាមួងទៅជាង ២០កំប្លេ ដោយក្នុងមួយកំប្លេតម្លៃ រាប់រយដុល្លារឯណោះ ព្រោះគេកាត់ជាពិសេស សម្រាប់នាង តែនាងមិនព្រមឲ្យលុយទេ រហូតមកដល់ពេលនេះ។

ប្រភពពីអ្នកនៅក្នុងហាង បាននិយាយថា ដំបូងគេគិតថា នាងជាអ្នកសិល្បៈ និង ស្គាល់គ្នាយូក៏ឲ្យយកទៅស្លៀក ព្រោះជាតារា មិននឹកស្មានថា នាងបោកគ្រាប់បែកអ៊ីចឹងសោះ ព្រោះខោអាវថ្លៃៗណាស់ តែទឹកចិត្តមនុស្សវាថ្លៃជាង ខោអាវហ្នឹង..! កេរ្តិ៍ឈ្មោះ រឹតតែសំខាន់ ថ្វីត្បិតបើឈប់ច្រៀងយកប្ដីមែន តែមនុស្សជាច្រើន នៅតែស្គាល់នាងថា ឈ្មោះ សាំង សុមាលីដែត ជ័យលាភីចម្រៀងថ្នាក់ជាតិម្នាក់។

ប្រភពដដែល បានបន្តថា សម្លៀកបំពាក់ជាច្រើន កំប្លេនោះ ជាកំលាំងញើសឈាមរបស់ម្ចាស់ហាង «ទេពី» សំអាងការ ហើយនាងមិនខ្វាយខ្វល់ ក្នុងការយកមកឲ្យវិញ ឬសងជាលុយសោះ ហើយក៏មិនដឹងទាក់ទង បានតាមណា ព្រោះនាងបានបិទ ហ្វេសប៊ុក បាត់ទៅហើយ និងទៅរស់នៅឯនាយសមុទ្រ ទៅរកឯណាឃើញ ។

ថ្វីត្បិតតែរឿងនេះ បានបែកចេញពីប្រភពហាងសំអាងការ «ទេពី» តែគេមិនទាន់ដឹងថា ជាការចោទប្រកាន់ក្នុងន័យបង្ខូចកេរ្តិ៍ឈ្មោះ ឬយ៉ាងណាទេ ព្រោះសាំង សុម៉ាលីដែត បានដកខ្លួន ពីសិល្បៈរាប់សិបឆ្នាំមកហើយ និងបានទៅរស់នៅ ជាមួយប្ដី ដែលជាអ្នកមានទ្រព្យ នៅអាមេរិក លែងមករស់នៅស្រុកខ្មែរផង ក៏មិនដឹង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល