ស្ទឹងត្រែង៖ ស្ត្រីម្នាក់បានរង នូវការបាញ់ប្រហារ១គ្រាប់ ប៉ុនប៉ងផ្តាច់ជីវិតពីប្តីរបស់ខ្លួន ដែលជាមន្ត្រីយោធាការពារព្រំដែន ក្នុងខេត្តស្ទឹងត្រែង ភាគឦសាន្តប្រទេស ហើយករណីនេះ ត្រូវសមត្ថកិច្ចអះអាងថា បានផ្តើមឡើងពីភ្លើងប្រច័ណ្ឌ ។ក្រោយការបាញ់ឲ្យរងរបួសធ្ងន់នោះ ស្ត្រីរងគ្រោះត្រូវបានគេ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីស្រោចស្រង់ជីវិត ចំណែកជនសង្ស័យដៃដល់ បានរត់គេចគេខ្លួនបាត់ សមត្ថកិច្ចកំពុងបន្តបើកការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនមន្ត្រីយោធារូបនោះហើយ ។

ហេតុការណ៍ ប្តីបាញ់ប្រពន្ធប៉ុនប៉ងបញ្ចប់ជីវិតនោះ បានកើតឡើងនាវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី១០ ខែសីហាម្សិលមិញ ស្ថិតក្នុងភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ស្នងការរង និងជាប្រធានការិយាល័យនគរបាល កណ្តាលយុត្តិធម៌ខេត្ត លោកវរសេនីយ៍ឯក ហម ប៊ុនធែល បានបា្រប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ និត ចាន់ណៃ អាយុ៣៧ឆ្នាំ ត្រូវជាភរិយាបុរសដៃដល់ឈ្មោះ ដៅ សារិទ្ធ អាយុ៤១ឆ្នាំ ជាមន្ត្រីយោធាការពារព្រំដែន ឈរជើងនៅចំណុចគ៣ នៃអង្គភាពវរសេនាតូចការពារព្រំដែនលេខ១០១ ទិសជួរមុខ ខេត្តស្ទឹងត្រែង។

លោកស្នងការរង បានបន្តឲ្យដឹងទៀតថា ស្ត្រីជាភរិយាត្រូវបានប្តីខ្លួនបាញ់ ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរចំនួន១គ្រាប់ ត្រូវជិតគល់ដោះក្រោមក្លៀក ខាងឆ្វេង ធ្លាយមកបំពង់ក ដោយជនដៃដល់បានប្រើបា្រស់អាវុធ ប្រភេទ AK47ស្វាយបត់ បាញ់ប៉ុនប៉ងផ្តាច់ជីវិតជនរងគ្រោះ។ ហើយករណីនេះ សមត្ថកិច្ចបានបើកការស្រាវជ្រាវជាជំហានដំបូង ដោយរកឃើញថា បានកើតឡើងពីរឿងប្រច័ណ្ឌ ។

មន្ត្រីនគរបាលរដ្ឋបាលសៀមប៉ាង បានបា្រប់ឲ្យដឹងថា នៅមុនទំនាស់ ប្តីប្រពន្ធគ្រួសារមួយនេះ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយអ្នកជិតខាង ចេះតែឮទាស់ពាក្យសម្តីគ្នាជានិច្ច ដោយប្តីបានចោទប្រពន្ធថា បានលបលួចទាក់ទង ចំណងស្នេហាជាមួយប្រុស ថ្មី ក្បត់ខ្លួន និងកូន ។មន្ត្រីដដែលនោះ បានបន្តទៀតថា ដូចសព្វមួយដង គេតែងសង្កេតឃើញស្ត្រីរងគ្រោះ បានចេញទៅរកចំណូល ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ដោយចេញទៅទិញឈើដឹកឈើលក់ឲ្យគេ គ្រាន់បា្រក់កម្រៃមកទប់គ្នាជាមួយប្រាក់ខែប្តី គឺនាងមិនសូវ បាននៅផ្ទះដិតដល់នោះទេ ពេលប្តីមកដល់ផ្ទះតែងបាត់ប្រពន្ធ ហើយពេលឃើញ គឺនាងបានជិះម៉ូតូ ឬរថយន្តជាមួយគេ កត្តានេះហើយ ទើបបានជាប្តីផ្ទុះភ្លើងប្រច័ណ្ឌ ហើយសំរេចចិត្តធ្វើបែបនេះ ។ ក្រោយការបាញ់ប្រហារ នាវេលាយប់នោះ បុរសជាប្តីបានរត់គេចខ្លួន ចំណែកស្ត្រីជាភរិយា ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះជីវិត ។

គ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកខេត្ត បានបញ្ជាក់ថា ដោយរបួសធ្ងន់ធ្ងរពេក ស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលបន្ត នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ហើយរហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងពីលទ្ធផល នៃការជួយសង្គ្រោះជីវិតនោះនៅឡើយទេ ។ ចំណែកជនដៃដល់វិញ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញខេត្ត បញ្ជាក់ថា គេកំពុងសុំគោលការណ៍ថ្នាក់លើ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីបន្តបើកការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល