(ហ្ស៊ីមបាវ៉េ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានហ្ស៊ីមបាវ៉េ លោកស្រី Kampamba Mulenga បានអំពាវនាវឱ្យប្រជាជនហ្ស៊ីមបាវ៉េ ទាំងអស់បំភ្លេចចោលអតីតកាល របស់លោកស្រីដែលធ្លាប់ប្រកបមុខរបរជាស្រ្ដីបម្រើផ្លូវភេទ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអតីតកាលដ៏ជូរចត់របស់រដ្ឋមន្ត្រីព័ត៌មានរូបនេះត្រូវបាន គេលើកយកមកធ្វើជាប្រធានបទជជែកវែកញែកយ៉ាងផុលផុសក្នុងសង្គម នៃប្រទេសអាហ្វ្រិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាននីហ្សេរីយ៉ា Dialy Post ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសុន្ទរកថាមួយ លោកស្រី Kampamba Mulenga បាននិយាយថា លោកស្រីគួរតែត្រូវបានគេវិច្ឆ័យពីបច្ចុប្បន្ន និងអនាគតត្បិតបច្ចុប្បន្នលោកស្រីជាមនុស្សផ្សេងម្នាក់ទៀត។ លោកស្រី Mulenga បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានអារម្មណ៍ឈឺចាប់ និងសោកស្ដាយជាទីបំផុតដែលប្រជាជនហ្ស៊ីមបាវ៉េមួយចំនួន នៅតែគាស់កកាយរឿងអតីតកាលរបស់ខ្ញុំ កាលនៅជាស្ត្រីបម្រើផ្លូវភេទ (...) ខ្ញុំបានផ្លាស់ប្ដូរមុខរបរ និងក្លាយជាមនុស្សម្នាក់ផ្សេងទៀត ដែលគួរតែត្រូវបានសង្គមស្វាគមន៍និងទទួលស្គាល់»។

គួរបញ្ជាក់ថា កាលនៅមិនទាន់ក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី Kampamba Mulenga ត្រូវបានគេស្គាល់ថាជាស្ត្រីប្រកបរបរបម្រើផ្លូវភេទម្នាក់ នៅក្នុងខេត្ត Copperbelt នៃប្រទេសហ្ស៊ីមបាវ៉េ ប៉ុន្តែដោយសារតែរងភាពអយុត្តិធម៌ និងចង់កែប្រែការរើសអើង ទើបធ្វើឲ្យលោកស្រីជំរុញទឹកចិត្តខ្លួនឯង រហូតដល់បានបោះជំហានដើរចូលឆាកនយោបាយយ៉ាងជោគជ័យ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី