ចំនួនរបស់មេជីវិតឈ្មោលនឹងត្រូវ ធ្លាក់ចុះយ៉ាងសម្បើមនៅពេលអាយុដល់ ៥០ឆ្នាំ។ បួននាក់ក្នុងចំនោម ១០នាក់ដែលមានបញ្ហាគឺ ទាក់ទងនឹងខាងប្រុស ហើយមនុស្សប្រុស ៣០% មានលទ្ធភាពនៃការមានកូនទាប ហើយ ២%គឺអត់មានកូនតែម្តង។ ប្រសិនបើចំនួន មេជីវិតឈ្មោលតិច ពេលខ្លះវាអាចជាផលវិបាករបស់ជំងឺស្រឡាតេន។ ចំនួនមេជីវិតឈ្មោលតិចក៏អាចមកពីរបបអាហារមិនគ្រប់គ្រាន់ កង្វះជីវជាតិ និងប៉ះពាល់នឹងជាតិពុលក្នុងបរិដ្ឋានដូចជា ជាតិសំណ Mercury និង កាត់ញ៉ូម។ ការញៀនអាហារ, ការជក់បារី, ការផឹកស្រា, ការអាឡែហ្ស៊ីនឹងអាហារ, ការបង្ករោគនៅផ្លូវតម្រងនោម, បូករួមនឹងស្ត្រេសទៀតនោះ សុទ្ធតែអាចប៉ះពាល់ដល់លទ្ធភាព នៃការមានកូនបានទាំងអស់។

មេរោគមួយចំនួនដូចជា Mycoplasma Hominis និង Ureaplasma Toxoplasmosis អាចឆ្លងតាមផ្លូវតម្រងនោមបុរស និងស្ត្រីបាន។ មេរោគទាំងនេះមិនតែងតែបណ្តាលឲ្យអត់កូនរហូតនោះទេ ប៉ុន្តែវាហាក់បីដូចជាធ្វើឲ្យមានបញ្ហាដល់លទ្ធភាពនៃការមានកូនទៅវិញនៅ ពេលមានវត្តមានរបស់វាច្រើនក្នុងខ្លួន។ ការជក់បារី និងផឹកស្រាក៏អាចបន្ថយចំនួនមេជីវិតឈ្មោលបានដែរ។

បច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រជាច្រើន បាននិយាយឲ្យចំហរថា ចំនួនមេជីវិតឈ្មោលនៅលើប្រជាជនតំបន់លោកខាងលិចកំពុងតែ ធ្លាក់ចុះហើយ ដោយសារតែការប្រើប្រាស់លើសកម្រិតនៃថ្នាំសម្លាប់សត្វល្អិត ធ្វើឲ្យបង្កើនឥទ្ធិពលអ័រម៉ូន Oestrogen និងនាំឲ្យបន្សាប នូវអ័រម៉ូនប្រុស Testosterone បាន។

ភាពមិន អាចមានកូនបានរបស់មនុស្សស្រីប្រហែលបណ្តាលមកពីការស្ទះបំពង់ដៃ ស្បូន បង្កឡើងដោយការបង្ករោគដូចជា ជំងឺផ្សិត ឬរលាកផ្លោកនោម ឬជំងឺ Chlamydia និង ជំងឺកាមរោគផ្សេងៗទៀត។ មិនថាជំងឺនេះបង្កឡើងដោយអ្វីនោះទេអ្នកត្រូវតែទៅឲ្យគ្រូពេទ្យ ពិនិត្យ។ ពេលខ្លះមានបញ្ហាជាមួយទាក់ទងនឹងការផ្ទុះបែកអូវ៉ុល ហើយច្រើនតែជាអតុល្យភាពរបស់អ័រម៉ូន។ បញ្ហាផ្សេងៗទៀតដូចជា ជំងឺ Endometriosis កង្វះអ័រម៉ូនទីរ៉ូអ៊ីត កង្វះរបបអាហារ ជាពិសេសស័ង្កសី និងម៉ាញ៉េស្យូម ព្រមទាំងការបំពុលបរិដ្ឋានក៏ធ្វើឲ្យស្ត្រី មិនអាចមានកូនបានដែរ។ ជំងឺផ្សិត Candida ក៏បណ្តាលឲ្យអត់កូនដែរ។ នៅពេលស្ត្រីស្ត្រេសច្រើនពេក រាងកាយនឹងបញ្ចេញអ័រម៉ូន Adrenaline ដែលអាចរំខានដល់ការបង្កកំណើតបាន។

អាហារគួរទទួលទាន
•ប្រូតេអ៊ីន មានសារៈសំខាន់ណាស់សម្រាប់សុខភាពអ័រម៉ូន និងការបង្កើនមេជីវិតឈ្មោល។ ចូរញ៉ាំអាហារសម្បូរប្រូតេអ៊ីនដូចជា សណ្តែក, សុត, ត្រី និងបន្លែ។
•ជាតិសរសៃដែលមានក្នុងអង្ករសម្រូត ជួយបន្ថយចំនួនដ៏ច្រើនរបស់អ័រម៉ូន Oestrogen និងសម្អាតអ័រម៉ូនចាស់ៗចោល។
• ចូរធ្វើឲ្យមេជីវិតឈ្មោលមានកម្លាំងរឹងម៉ាំតាមរយៈការញ៉ាំអង្ករ សម្រូត និងសណ្តែកឲ្យបានច្រើនព្រោះវាជួយបង្កើនឥទ្ធិពលរបស់ ជាតិស័ង្គសី នៅក្នុងខ្លួន។ ស័ង្កសីក៏មាននាទីដ៏សំខាន់សម្រាប់ការធ្វើឲ្យមានកូនចំពោះស្ត្រីដែរ ។
•ចូរញ៉ាំត្រីសម្បូរខ្លាញ់ដូចជាត្រីសាលម៉ុង ឬត្រីសាឌីន ឲ្យបានយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ព្រោះវាសម្បូរជាតិខ្លាញ់ អូមេហ្គាបីសម្រាប់ទ្រទ្រង់សុខភាពអ័រម៉ូន។
•ចូរញ៉ាំឲ្យបាន ច្រើននូវគ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅព្រោះវាមានជាតិស្ករទាប តែសម្បូរជាតិរ៉ែ និងខ្លាញ់សំខាន់ៗ។
•ការកង្វះជាតិសេឡេញ៉ូម ក្នុងរបបអាហារអាចបន្ថយការផលិតមេជីវិតញីបាន បន្ថយការលូតលាស់ពងស្វាស និងមានបញ្ហាដល់ ការលូតលាស់របស់មេជីវិតឈ្មោល។ ចូរញ៉ាំអង្ករសម្រូត អាហារសមុទ្រ និងខ្ទឹមសឲ្យបានច្រើន។
•អង្ករសម្រូតសម្បូរជាតិ រ៉ែម៉ង់ហ្គាណែស។ កាលណាកង្វះជាតិរ៉ែមួយប្រភេទនេះច្រើនតែបណ្តាលឲ្យខូចខាតការផ្ទុះ បែកអូវ៉ុល និងពងស្វាស ព្រមទាំងប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់មនុស្សប្រុសទៀតផង។
• ផ្លែឈើ និងបន្លែស្រស់ៗសម្បូរវីតាមីន C ដែលអាចជួយឲ្យមេជីវិតឈ្មោលមានចលនាបានល្អ។ ចូរជ្រើសរើសយកផ្លែគីវី, ស្ត័របឺរី, ផ្កាខាត់ណាពណ៌បៃតង, ស្ពៃក្តោប, ម្រេចក្រហម, ម្រេចលឿង និងក្រូច។
•ចូរឧស្សាហ៍ញ៉ាំ គ្រាប់ផ្លែឈើធ្វើជាអាហារសម្រន ព្រោះសម្បូរជាតិរ៉ែស័ង្កសី, ម៉ាញ៉េស្យូម, ក្រូមីញ៉ូម និងខ្លាញ់សំខាន់ៗ។
•ប្រើប្រេងអូលីវ ប្រេងផ្កាឈូករ័ត្ន និងប្រេងសណ្តែកមកធ្វើម្ហូប។
•ប្រសិនបើអ្នកមានបញ្ហាកង្វះជាតិដែក ចូរញ៉ាំសាច់ឲ្យបានច្រើន ជាពិសេសថ្លើមសត្វ និងសាច់មាន់ បូករួមនឹងសុតផង។
•បន្លែពណ៌បៃតង សណ្តែក ទឹកឃ្មុំសុទ្ធតែសម្បូរជាតិម៉ាញ៉េស្យូម ដែលអ្នកអាចនឹងខ្វះសារធាតុនេះ។
•ព្យាយាមញ៉ាំអាហារដែលគ្មានជាតិកាហ្វេអ៊ីន។

អាហារដែលត្រូវចៀសវាង
• កាហ្វេ, សូកូឡា, និងទឹកក្រូចកូកាកូឡា សុទ្ធតែសម្បូរជាតិកាហ្វេអ៊ីន ដែលអាចឲ្យងាប់លិង្គ និងបន្ថយលទ្ធភាពនៃការ មានកូនទៀតផង។
•ជាតិស្រាតែមួយមុខអាច បន្ថយលទ្ធភាពនៃការមានកូនបានហើយ ព្រោះវាមានឥទ្ធិពលទៅលើជាតិស័ង្កសី បន្ថយចំនួនមេជីវិត ឈ្មោល ខូចរូបរាងមេជីវិតឈ្មោល និងធ្វើចលនាមិនបានល្អ។ ចំណែកឯស្ត្រីវិញ ពេលមេជីវិតទាំងពីររលាយចូលគ្នាហើយមិនអាច កាច់សម្បុកបាន។ កាលណាបន្ថែមជាតិកាហ្វេអ៊ីនទៀត រឹតតែឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។
• ចូរចៀសវាងអាហារសម្បូរជាតិខ្លាញ់ Saturated Fat, ជាតិស្ករ និងប្រៃព្រោះវាទៅបន្ថយបន្ថយជីវជាតិដែលរាងកាយត្រូវការសម្រាប់ ការបង្កកំណើត។
•ចូរចៀសវាងអាហារធ្វើពីទឹកដោះគោ ព្រោះវានឹងមិនអាចបឺតស្រូបាននូវជីវជាតិសំខាន់ៗបានទេ។
• ថ្មីៗនេះការស្រាវជ្រាវបានបង្ហាញឲ្យដឹងថា សណ្តែកសៀងប្រហែលជាមានឥទ្ធិពលអវិជ្ជមានចំពោះលទ្ធភាពនៃការមានកូន បាន ដូច្នេះគួរតែចៀសវាងអាហារបែបនេះទៅ។
•ចៀសវាងអាហារញៀន និងមានជាតិស្ករសិប្បនិមិត្ត។
•សម្រាប់ស្ត្រី នៅពេលជាលិកាសម្បូរជាតិអាល់កាឡាំង វានឹងជំនួយដល់ការបង្កកំណើត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង