CamNews

អ្នកចាត់ការថ្មីក្លឹប Chelsea លោក Guus Hiddink ដាស់តឿនដល់ម្ចាស់ក្លឹប កុំទាន់សម្រេចចិត្ដធ្វើរឿងឆ្កួតៗ

ព័ត៌មានកីឡា៖ អ្នកចាត់ការថ្មីបណ្ដោះអាសន្នរបស់ក្លឹប Chelsea លោក Guus Hiddink បានធ្វើការគម្រាមដល់ម្ចាស់ក្លឹប ផ្ទាល់តែម្ដង ជុំវិញការសម្រេចចិត្ដក្នុងរដូវកាលទីផ្សារដោះដូរកីឡាករ ក្នុងខែមករានេះ ដោយលោក បញ្ជាក់ថា កុំទាន់សម្រេចចិត្ដធ្វើរឿងឆ្កួតៗឲ្យសោះ នៅខណៈពេលនេះ ។

តាមការសម្លឹងមើលទៅដោយឃើញថា ក្លឹប Chelsea កំពុងតែជួបវិបត្ដិរឿងបញ្ហារបួសកីឡាករ ដែលអាចបង្អាក់​បន្ទុចដំណើរការ សម្រាប់ព្រឺត្ដិការណ៍បន្ដទៅមុខទៀត ហេតុដូច្នេះហើយ ដើម្បីងាយស្រួលក្នុងការដោះស្រាយ​បញ្ហានេះ ម្ចាស់ក្លឹប Chelsea គ្រោងនឹងទិញបន្ថែមកីឡាករក្នុងរដូវកាលនេះ ប៉ុន្ដែសម្រាប់សម្ដីរបស់អ្នកចាត់ការ វិញគឺលោក  Guus Hiddink គាត់នៅតែមានជំនឿជឿជាក់ដល់កីឡាករចាស់ៗ ដូចជា Diego Costa​ និង Loic Remy និងអាចូលលេងបានល្អវិញមិនខាន។

មុខសញ្ញា Chelsea ដែលបានមើលឃើញ មានដូចជា កីឡាករ Alexandre Pato, Carlos Bacca, Saido Berahino and Ezequiel Lavezzi ដែលពួកគេត្រូវបាន ស្ថិតក្នុងបញ្ជាីទីផ្សារ ក្លឹប Chelsea អស់ហើយ។

ពាក្យសម្ដីរបស់ លោក Guus Hiddink បានថ្លែងថា » អ្នកនឹងមានគ្រោះថ្នាក់ជាមិនខាន ប្រសិនជាសម្រេចចិត្ដទិញកីឡាករក្នុងរដូវកាលនេះ​ ហើយនេះគឺជាការពិត។ Chelsea ត្រូវតែសម្លឹងមើលស្ថានភាពបច្ចុប្បន្ន ដឹងច្បាស់ថាក្លឹប នៅគ្រងដំណែងលេខរៀងទី ១៤នៅឡើយ ប៉ុន្ដែក៏ត្រូវតែគិតដល់ថ្ងៃអនាគតផងដែរ ដូច្នេះកុំទាន់​គិតធ្វើរឿងអ្វីឆ្កួតៗ ឲ្យសោះ»។

លោក Guus Hiddink ក៏បានបញ្ជាក់ផងដែរទាក់ទងនឹងគម្រោងទីផ្សារផ្ទេរកីឡាករ ប៉ុន្ដែមិនទាន់បានបញ្ជាក់ថាកីឡាករណាមួយនោះទេដែលគាត់ ចង់បាន តែទន្ទឹមគ្នានោះដែរគាត់ក៏បានថ្លែងផងដែរថា គាត់ត្រូវការកីឡាករ​ក្មេងៗ ហើយគម្រោងផ្ទេរនេះអាចនិងពន្យាដល់រដូវកាលទីផ្សារក្រោយ ព្រោះគ្រប់យ៉ាងគាត់គិតថា មានលក្ខណៈប្រសើរជាងពេលនេះច្រើន។

ដោយ៖ អឿ អុយ

ប្រភព៖ Mirror