ភ្នំពេញ៖ ថ្មីៗនេះនៅតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook)ដ៏ពេញនិយម
ត្រូវបានគេប្រទះឃើញ រូបបុរសពីរនាក់ នៅលើគ្រែជាមួយគ្នា ក្នុងនោះមានបុរសម្នាក់ត្រូវ
បានមហាជន ដាក់ការសង្ស័យថា ជាជាតារាសម្តែងវ័យក្មេង ជា ខេវិន ដែលមានឈ្មោះបោះ
សំឡេង មួយរូបប្រចាំប្រទេសកម្ពុជា ព្រោះតាមរយៈរូបភាព នោះបានបង្ហាញឲ្យឃើញ នូវផ្ទៃ
មុខបញ្ឆិតបន្តិច ស្រដៀងនឹងតារារូបនេះ។

នៅក្នុងរូបភាពមួយសន្លឹក ដែលបានបែកធ្លាយ ពាសពេញ Facebook នោះត្រូវបានគេសង្កេត
ឃើញថា បុរសទាំងពីរនាក់នោះ ដោយម្នាក់ដេក និងម្នាក់ទៀតអង្គុយ នៅលើគ្រែជាមួយគ្នា
ក្នុងស្ថានភាពអត់មាន សំលៀកបំពាក់ដូចគ្នា ហាក់បីដូចជាពួកគេទាំងពីរ បានធ្វើសកម្មភាព
រួមរ័កអញ្ចឹង ។

តាមរយៈរូបភាពនេះ ត្រូវបានអ្នកនិយមលេង ទំនាក់ទំនងសង្គម ហ្វេសប៊ុក( Facebook )សម្តែង
អារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងបាន Share រូបភាពនេះ ពីមិត្តភក្តិមួយទៅ មិត្តភក្តិមួយទៀត
និងអ្នកខ្លះថែមទាំង Comment ទៅលើរូបភាពនោះទៀតផង ។ ទោះបីជាយ៉ាងណា រូបភាពដែល
បាន បែកធ្លាយនេះ គេនៅមិនទាន់ប្រាកដថា ជាតារាសម្តែង ជា ខេវិន ១០០% នោះទេ ហើយ
គេក៏មិនជឿដែរថា តារារូបនេះជាមនុស្ស ប្រុសស្រឡាញ់ ភេទដូចគ្នា (MSM) ។

ទាក់ទងនឹងការបែកធ្លាយ រូបភាពសិចលើគ្រែ ជាបុរសដូចគ្នានេះ LookingTODAY មិនអាចស្វែង
រកការបកស្រាយ បំភ្លឺណាមួយពីតារាសម្តែង ជា ខេវិន បានទេ ព្រោះលេខទូរស័ព្ទ ដែលធ្លាប់ទាក់
ទង មិនអាចទទួលការ ហៅចូលបានឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល