កណ្ដាល ៖ បុរសម្នាក់បាន ក្លាយជាជនរង គ្រោះដំបូងគេ ដែលបានលោតសម្លាប់ខ្លួនពី លើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿន បណ្ដាលឱ្យស្លាប់នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥នេះ ។

ស្នងការនគរបាល ខេត្ដកណ្ដាល លោក ឧត្ដមសេនីយ៍ អ៊ាវ ចំរើន បានបញ្ជាក់ថា ជន រងគ្រោះបានលោត ពីលើស្ពានចុះមកក្រោម ប៉ុន្ដែមិនបានធ្លាក់ចូលទៅក្នុងទឹកនោះឡើយ ពោលបានទើរនៅលើទម្រ ជើងស្ពានបណ្ដាល ឱ្យស្លាប់តែម្ដង ។

លោកឧត្ដមសេនីយ៍ស្នងការបានបញ្ជាក់ ទៀតថា បើគិតពីកម្ពស់ផ្ទៃទឹកទៅដល់ទីតាំង ដែលជនរងគ្រោះ ធ្លាក់ទើរមកនោះ គឺមាន កម្ពស់៥ម៉ែត្រ ដូច្នេះនៅពេលដែលសមត្ថកិច្ច ជិះទូកទៅដល់មិនអាច ឡើងទៅបានឡើយ ពីព្រោះខ្ពស់ពេក ដោយសុំឱ្យខាងមន្ដ្រីវិស្វករ របស់ជនជាតិជប៉ុនជួយអន្ដរាគមន៍ ។

យ៉ាងណាក៏ដោត ការសម្លាប់ខ្លួនរបស់ ជនរងគ្រោះពីលើស្ពានអ្នកលឿនខាងលើនេះ មិនទាន់ដឹងពីមូល ហេតុពិតប្រាកដនៅឡើយ ទេ ។

ផ្ដល់សិទ្ធដោយ ៖ ដើមអម្ពិល