ព័ត៌មានកីឡា៖ Miroslav Klose កីឡាករដែលនាំមុខគេ លើការស៊ុតបាល់បញ្ចូលទីរបស់អាល្លឺម៉ង់ បាន ធ្វើការប្រកាសជាផ្លូវការហើយ លើការចូលនិវត្ដរបស់គាត់ ពីការប្រកួតបាល់ទាត់លំដាប់ថ្នាក់ អន្ដរជាតិ។

កីឡាករខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំ មកពីក្លឹប Lazio បានធ្វើអោយ ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ទទួលបានជ័យជំនះ World Cup នារដូវកាលក្តៅនេះ ដោយនៅក្នុងនោះ ពិភពលោក ក៏កំពុងតែកត់ត្រារូបគាត់ ជាកីឡាករ ឆ្នើម ជំនាញ ខាងស៊ុតបញ្ជូលទី បានច្រើនបំផុត ក្នុងទំព័រប្រវត្តិសាស្រ្ត ។ កីឡាករខ្សែប្រយុទ្ធមួយរូបនេះ ដែលធ្លាប់បានចូលលេងក្នុងវគ្គប្រកួតអន្ដរជាតិ ចំនួន ១៣៧ ដងហើយបង្កើតពិន្ទុសរុបដល់ទៅ ៧១ គ្រាប់ ឥលូវបានឈរខ្លួនក្នុងលំដាប់ថ្នាក់លេខរៀងទី៣ សម្រាប់ការចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup ៤ លើកក្នុងឆាកជីវិតរបស់គាត់។

យោងទៅតាមសម្ដីផ្ទាល់កីឡាករនេះបង្ហាញថា ខ្លួនគាត់ពិតជាមានសេចក្ដីសោមនស្សជាខ្លាំងចំពោះសមត្ថភាពគាត់ ដែលសម្ដែងឡើងដោយជោគជ័យសម្រាប់អាល្លឺម៉ង ហើយវាក៏ត្រូវដល់ពេលវេលា និងបញ្ចប់ដែរហើយ សម្រាប់អាជីពជាអ្នកកីឡាករ រយៈពេល១៣ឆ្នាំ ជាមួយនិងក្រុមជម្រើសជាតិអាល្លឺម៉ង់។ បន្ថែមពីលើនេះទៀត រូបគាត់គឺជាជនទីពីរហើយរបស់អាល្លឺម៉ង់ បន្ទាប់ពីលោក Philipp Lahm ដែលបានដកខ្លួនចេញកាលពីខែមុន។ ចំណែកក្ដីសង្ឃឹម និងការស្រមើលស្រមៃកន្លងមកនៅក្នុងការប្រកួត ឥលូវក៏ក្លាយទៅជាការពិត។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី