ភ្នំពេញ៖ ក្មេងស្ទាវពីរក្រុម ប្រហែលជាង១០ នាក់ បានបង្កហិង្សា វាយគ្នាទៅវិញ ទៅមក នៅក្នុងភោជនីយដ្ឋាន ខមហ្វតស្តារ ដណ្តើមស្រីគ្នាទាំងថ្ងៃ នៅម៉ោងប្រមាណ៣ និង១០ នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ នេះ ស្ថិតនៅ មុខសាលាច្បាប់ បឹងត្របែក ផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន។

សាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងថា ខណៈនគរបាលមូលដ្ឋានមកដល់ ភោជនីដ្ឋាន ខមហ្វតស្តារ នេះភ្លាម ក្រុមក្មេងស្ទាវទាំងពីរក្រុមនេះ បាននាំគ្នាជិះគេចខ្លួនបាត់អស់ ហើយពុំត្រូវបានឃាត់ខ្លួន សូម្បីតែម្នាក់។

សាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ក្រុមក្មេងស្ទាវដែលបានបង្កហិង្សា ដណ្តើមស្រីគ្នានៅក្នុង ភោជនីយដ្ឋាន ខមហ្វតស្តារនេះ ម្ខាងៗ មានគ្នីគ្នាពី៦នាក់ ទៅ១០ នាក់។

ប្រជាពលរដ្ឋនៅជិតភោជនីយដ្ឋាន ខមហ្វតស្តារ នេះបានឲ្យដឹងថា ទីតាំងភោជនីយដ្ឋាន ខមហ្វតស្តារនេះ ប្រៀប ដូច ជាក្លឹបអីញ្ចឹង បានបើកអាជីវកម្ម ទំាងយប់ ទាំងថ្ងៃ ហើយកន្លែងនេះក៏ឧស្សាហ៍កើតរឿងរ៉ាវ វាយតប់ របស់ ក្រុមក្មេងៗស្ទាវផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល