CamNews

ក្រុមអាជីវករ លក់សម្លៀកបំពាក់ និង ស្បែកជើង នៅផ្សារទំនើបសូរិយា បិទ តូបធ្វើកូដកម្ម ទាមទារបញ្ចុះតម្លៃតូប

ភ្នំពេញ ៖ ក្រុមអាជីវករ លក់សម្លៀក បំពាក់ និងស្បែកជើងនៅជាន់ទី១ ទី២ និង ទី៣ ផ្សារ ទំនើបសូរិយាជាង ២០០នាក់ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៣ បាននាំគ្នាបិទតូបហើយទៅ ឈរនៅមុខផ្សារ ដើម្បីទាមទារឱ្យគណៈ កម្មការផ្សារមួយនេះ ចេញមុខដោះស្រាយ ការតវ៉ារបស់ខ្លួន អស់រយៈពេលជាច្រើនខែ មកហើយ ក្នុងគោលបំណង សុំឱ្យមានការ បញ្ចុះតម្លៃតូបត្រឹម ២០ភាគរយ ។

អាជីវករម្នាក់ ដែលចូលរួមតវ៉ាធ្វើកូដ កម្មបិទតូបខាងលើនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងថា មូលហេតុដែលក្រុមអាជីវករ បិទតូបធ្វើកូដកម្ម  ទាមទារឱ្យគណៈកម្មការផ្សារ បញ្ចុះតម្លៃតូបយ៉ាងដូច្នេះ បានកើតឡើងដោយសារតែ ភាគីផ្សារ មិនបានដោះស្រាយជូនពួកគាត់ អស់រយៈពេលប៉ុន្មានខែមកហើយ តាម រយៈការទាមទារ ក្នុងលិខិតលាយលក្ខណ៍ អក្សរ និងការជួបប្រជុំផ្សេងៗ ។

អាជីវករ រូបនេះ បានបញ្ជាក់ពីមូលហេតុដែលនាំឱ្យ ពួកគេទាមទារបញ្ចុះតម្លៃតូប ដោយសារ តែនៅក្នុងរយៈពេលប៉ុន្មានខែនេះ ការរកស៊ី របស់ពួកគាត់ ហាក់បីដូចជាមិនមានដំណើរ ទៅមុខទាល់តែសោះ ព្រោះតែលក់មិនដាច់ ហើយអាជីវករខ្លះបាន ចេញលុយផ្ទះបន្ថែម ដើម្បីទប់ទៅនឹង ដំណើរអាជីវកម្មរបស់ខ្លួន។

បើយោងតាមអាជីវករូបនេះ តូបលក់ សម្លៀកបំពាក់ និងស្លៀកជើងប្រមាណ ២៥០តូប ត្រូវបាន បិទទ្វារកាលពីវេលា ម៉ោង ៩ព្រឹក ហើយនាំគ្នាទៅឈរតវ៉ានៅ មុខផ្សារតែម្ដង ។ អាជីវកររូបនេះបានបន្ដ ទៀតថា សម្រាប់តម្លៃតូប នីមួយៗនៅជាន់ ទី២ និងជាន់ទី៣ មានចម្លោះពីជាង ២០០ ដុល្លារ ទៅ៤០០ដុល្លារ ហើយសម្រាប់តូប នៅជាន់ក្រោម មានតម្លៃជាង ១០០០ ដុល្លារ ។

ដោយសារតែតម្លៃតូបខ្ពស់ ហើយ លក់មិនសូវដាច់ទៀតនោះ ធ្វើឱ្យពួកគាត់ ខាត និងស្ទើរតែគ្មាន លទ្ធភាពបន្ដអាជីវកម្ម លក់សម្លៀកបំពាក់ និងស្បែកជើងទៅមុខ បានទៀត ។ យ៉ាងណាក៏ដោយក្រោយពីនាំ គ្នាធ្វើកូដកម្មបិទតូបលក់ដូរ ហើយនាំគ្នា ឈរតវ៉ានៅមុខផ្សារ បានធ្វើឱ្យខាងគណៈ កម្មការផ្សារ ចេញមុខមកចរចាដោយ អញ្ជើញក្រុមអាជីវករទាំងអស់ ទៅជួប ពិភាក្សាជាថ្មី ដោយមានការសម្របសម្រួល ពីសំណាក់ចៅសង្កាត់ និងមន្ដ្រីនគរបាលមូល ដ្ឋាន ។

យោងតាមអាជីវកររូបនេះ កិច្ចប្រជុំ រវាងគណៈកម្មការផ្សារ និងក្រុមអាជីវករ  ដែលធ្វើឡើង អស់រយៈពេល ១ម៉ោង និង ៣០នាទីមកនោះ ខាងគណៈកម្មការផ្សារ ទំនើបសូរិយា បានសន្យាផ្ដល់ព័ត៌មានឱ្យ ក្រុមអាជីវករវិញ ពីការបញ្ចុះតម្លៃតូបនៅ ថ្ងៃចន្ទ សបា្ដហ៍ក្រោយ ។

យ៉ាងណាក៏ដោយ ចំពោះការសន្យាផ្ដល់ព័ត៌មានស្ដីពីលទ្ធផល មកនោះ ខាងក្រុមអាជីវករផ្សារ សុខចិត្ដរង់ ចាំ ប៉ុន្ដែនឹងមានវិធានការតទៅទៀត នៅពេលដែលពួកគេមិនអាចទទួលយកបាន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល