CamNews

បែកធ្លាយ វីដេអូ ក្រុមនិស្សិត ដែលបានស្លាប់ទៅនោះ លេងសើច ថា ជាករណីលិចនាវា ទីតានិក ??

ព័ត៌មានអន្តរជាតិ ៖   ជាមួយនឹងសោកនាដកម្ម  លិចនាវា Sewol នៅកូរ៉េខាងត្បូង កាលពីប៉ុន្មាន សប្តាហ៍កន្លងទៅនេះ  ត្រូវបាន រកអោយឃើញថា  បានធ្វើអោយពិភពលោក មានភាពរង្គោះរង្គើជា ខ្លាំង ខណៈពេលដែលក្រុមមនុស្ស ជាជនរងគ្រោះ ពោល គឺបណ្តាសាកសពនោះ ត្រូវបានរកឃើញ ជាបន្តបន្ទាប់ ។ យ៉ាងណាមិញ ជាមួយនឹងការវិវត្តន៍ចុងក្រោយ  បើយោងតាម ការដកស្រង់អត្ថបទ ផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស channelnewsasia  ដែលទើបតែបានចេញផ្សាយ មុននេះ បន្តិច អោយដឹងថា មានករណី បែកធ្លាយ វីដេអូ ក្រុមសិស្ស និស្សិត ដែលជាជនរងគ្រោះនោះ បាន ផ្អើលនាំគ្នាលេង សើចផង រាងភ័យរន្ធត់ ផង ខណៈវិនាទី នាវា Sewol កំពុងតែលិចនោះ ។

ជាមួយនឹងខ្សែអាថ៍វីដេអូខាងក្រោមនេះ ជាមួយនឹងភាពភ័យរន្ធត់ ក្រុមសិស្សមួយចំនួន បែរជាបាន នាំគ្នាលេងសើចទៅវិញ ខណៈសិស្សប្រុសម្នាក់ និយាយថា ជួយខ្ញុំផង ស្របពេលដែល  និស្សិតឯ ទៀតបានលើកឡើងថា ទំនងណាស់  ជាសប្បាយណាស់ អាចបង្ហោះ  នៅលើទំព័រហ្វេសប៊ុក បាន ហើយមើលទៅ ដោយនៅក្នុងនោះ ក៏មាននិស្សិតឯទៀត   បានលើកឡើងថា  វាប្រៀបបានទៅនឹង ការលិចកាប៉ាល ទីតានិក ដូចគ្នាដែរ ។

គួររំឭកថា ករណីបែកធ្លាយខ្សែអាថ៍វីដេអូនេះ អាចកើតឡើងទៅបាន ក្រោយពីប្រទះឃើញខ្សែអាថ៍ វីដេអូនេះ នៅក្នុងទូរស័ព្ទជនរងគ្រោះ​ ស្លាប់បាត់បង់ជីវិត ជាសិស្សប្រុស វ័យ​១៧ ឆ្នាំម្នាក់ដែលបាន គេស្រង់ចេញពីតួនាវា ។ ខណៈមានការយល់ស្រប ផ្សាយជាសាធារណ ​​​   ពីសំណាក់ ឪពុកជនរង គ្រោះលោក Park នៅក្នុងនោះ មុខមាត់ ក៏ដូចជា អត្តសញ្ញាណ ជនរងគ្រោះ នៅក្នុងវីដេអូមួយនេះ ពុំត្រូវបានគេបញ្ជាក់អោយដឹងនោះទេ ខណៈមានការបិទមុខ ពេលកំពុងផ្សាយ  ។   ខាងក្រោមជា វីដេអូជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

<object width="494" height="423" data="http://www.youtube.com/v/hC6L6pmbzKo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/hC6L6pmbzKo&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia