(ឡុងដ៍)៖ នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ របស់អង់គ្លេសមួយគ្រឿង ត្រូវបានយកទៅចតនៅកំពង់ផែ Gibraltar រួចរាល់ហើយ ដើម្បីធ្វើការជួសជុល បន្ទាប់ពីវាបានបុកជាមួយនាវាដឹកទំនិញមួយគ្រឿង នៅក្នុងដែនទឹក អង់គ្លេស ក្បែរដែនដីអធិបតេយ្យរបស់ប្រទេសអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។

ក្រសួងការពារជាតិអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍មួយថា «នាវាមុជទឹករបស់យើង បានទទួលរងការខូចខាត មួយចំនួននៅផ្នែកខាងក្រៅ ប៉ុន្តែវាមិនបានប៉ះពាល់ កន្លែងស្តុកថាមពលនុយក្លេអ៊ែរ និងគ្មានមនុស្សណាម្នាក់ក្នុង នាវាដឹកទំនិញបានទទួលរងរបួសនោះឡើយ។ យើងនឹងទាក់ទងទៅកាន់ម្ចាស់នាវាដឹកទំនិញ ដើម្បីបញ្ជាក់ថា មិនមានការរងការខូចខាត អ្វីជាដុំកំភួននោះឡើយ នៅក្នុងឧប្បតិហេតុ ខាងលើនេះ»។

គួរបញ្ជាក់ថា នាវាមុជទឹក HMS Ambush របស់អង់គ្លេស បានចូលរួមនៅក្នុងសមយុទ្ធមួយ កាលពីល្ងាចថ្ងៃពុធ ហើយក៏ បានបុកជាមួយនឹងនាវាដឹកទំនិញតែម្តង។ នាវាមុជទឹកដ៏ធំនេះ មានសមត្ថភាពខ្ពស់បំផុត ដែលអាចធ្វើការវាយប្រហារ នាវាមុជទឹករបស់សត្រូវ, នាវានៅលើទឹក, និង ទីតាំងនៅលើដីបានយ៉ាងមានប្រសិទ្ធភាព៕

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី