CamNews

ផឹកស៊ីស្រវឹង កាន់ដាវសាំម៉ូរ៉ៃ និងបំពង់ ទីប ចូលវាយក្នុង មង្គលការ

ភ្នំពេញ ៖ ជនបង្ក ៥នាក់ ក្នុងដៃប្រដាប់ ដោយដាវសាំម៉ូរ៉ៃ និងបំពង់ទីប បានបង្កការ អុកឡុក នៅក្នុងពិធីមង្គលការមួយកន្លែង ក្រោយពីពួកគេ បានផឹកស៊ី ហើយស្រវឹងក៏ បង្ករឿងបែបនេះ ប៉ុន្ដែ មិនដឹងពីមូលហេតុ អ្វីពិតប្រាកដនោះឡើយ ។ យ៉ាងណាក៏ ដោយ ជនបង្កទាំង ៥នាក់ ត្រូវបានភាគី ដែលចូលរួមនៅ ក្នុងមង្គលការដេញវាយរត់ ប្រសេចប្រសាច ត្រឡប់ទៅវិញអស់ហើយ ថែមទាំងរងរបួស ២-៣នាក់ ថែមទាំងចាប់ ខ្លួនជនបង្កបានម្នាក់ផងដែរ ។

យោងតាមសេចក្ដីរាយការណ៍ ពីអ្នក ចូលរួមក្នុងពិធីមង្គលការនេះ បាននិយាយ ថា អំពើអនាធិបតេយ្យបង្កអសន្ដិសុខរបស់ ក្រុមយុវជនទាំង ៥នាក់ អុកឡុកក្នុងពិធី មង្គលការ កើតឡើងនៅវេលាម៉ោង ប្រមាណ ១០ និង៣០នាទីយប់ ថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចភូមិខ១ ផ្លូវ បេតុង សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សី កែវ ។

ប្រជាការពារភូមិ ដែលបានចូលរួមការ ពារសន្ដិសុខ ក្នុងពិធីមង្គលការខាងលើនេះ បាននិយាយថា មុនពេលកើតហេតុក្រុមជន បង្កទាំង ៥នាក់ បាននាំគ្នាអង្គុយផឹក ស៊ីឆ្ងាយ ពីកន្លែងពិធីមង្គលការ ប្រហែល ១គីឡូ ម៉ែត្រ ស្រាប់តែពេលផឹកចប់ និងមាន អាការៈស្រវឹងផងនោះ ស្រាប់តែជនបង្ក ខាងលើ បាននាំគ្នាកាន់កាំបិត និងបំពង់ទីប ដើរសំដៅទៅពិធីមង្គលការ ដែលពោរ ពេញទៅដោយភ្ញៀវ កំពុងរាំលេងកំសាន្ដ។

ប្រជាការពារភូមិ បាននិយាយទៀតថា  នៅពេលឃើញក្រុមក្មេងស្ទាវ ចង់បង្កការ អុកឡុក ក្នុងពិធីមង្គលការយ៉ាងដូច្នេះសាច់ ញាតិទាំងកូនកំលោះ និងកូនក្រមុំបាន នាំគ្នា ដេញវាយក្រុមជនបង្ក ឱ្យរត់ត្រឡប់ទៅវិញ និងបណ្ដាលឱ្យពួកគេរងរបួស ២នាក់ផង ដែរ ។ ដោយឡែកជនបង្កម្នាក់ត្រូវបាន ប្រជាការពារភូមិ ចេញចាប់បាន ខណៈដែល  ៤នាក់ផ្សេងទៀត បានរត់គេចខ្លួនអស់ ។ នៅកន្លែងកើតហេតុ ប្រជាការពារភូមិបាន រកឃើញកាំបិតប៉័ងតោ ចំនួន៣ កាំបិតចាក់ កជ្រូកចំនួន ១ និងដែក បំពង់ទីប ២ ហើយវត្ថុតាងទាំងនេះ ព្រមទាំងជនបង្កម្នាក់ត្រូវ បានប្រជាការពារភូមិ យកទៅប្រគល់ឱ្យ សមត្ថកិច្ចមូលដ្ឋាន សួរនាំបន្ដទៀត ពីមូល ហេតុពិតប្រាកដ ដែលនាំឱ្យពួកគេមកបង្ក រឿងយ៉ាងដូច្នេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល