Samsung ទទួលបានអត្រាកំណើនខ្ពស់នៅក្នុងឆ្នាំ ២០១៣ នេះ ដោយមួយផ្នែកបានមកពី ប្រាក់ ចំណេញ យ៉ាងច្រើនពីការលក់ Tablet ។ បរិមាណលក់ចេញរបស់ក្រុមហ៊ុន បានកើនឡើងខ្ពស់ នៅក្នុងឱកាសចុងឆ្នាំនេះ តាមរយះការបង្ហាញខ្លួនរបស់ Galaxy Note 10.1 (2014 Edition) និង បណ្តាកម្មវិធីបញ្ចុះតំលៃ ការលក់ជូន Free តែភ្ជាប់ជាមួយនឹងកិច្ចសន្យាជាមួយនឹង Galaxy Tab 3 7.0 នៅលើទីផ្សារជាច្រើន លើពិភពលោក។

ជាក់ស្តែង ក្រុមហ៊ុនអេឡិចត្រូនិច កូរ៉េខាងត្យូង បានលក់ Tablet បានចំនួន ៩,១លានគ្រឿង នៅក្នុងត្រីមាស ទី១ លក់បាន ៨,៤លានគ្រឿង នៅក្នុងត្រីមាសទី២ បានចំនួន ១០,៥លានគ្រឿង នៅត្រីមាសទី៣ និងបានចំនួនជាង ១២លានគ្រឿង នៅត្រីមាសទី៤ ដែលជាត្រីមាសចុងក្រោយ នៃ ឆ្នាំ២០១៣។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១០ Samsung លក់ឧបករណ៍ Tablet បានតែចំនួន ១,៥ លាន គ្រឿងតែប៉ុណ្ណោះ។ ចំនួនលក់នេះ បានកើនឡើងដល់ ៦លានគ្រឿង នៅឆ្នាំ ២០១១ និងទទួល បានចំនួន ១៦,៦ លានគ្រឿង នៅឆ្នាំ ២០១២ កន្លងទៅនេះ។ រីឯក្នុងឆ្នាំ ២០១៣ នេះ ការលក់ចេញ នូវ Tablet របស់ Samsung បានបន្តមានការកើនឡើងខ្លាំង គួរឲ្យកត់សំគាល់ ពោលគឺលក់បាន សរុបចំនួន ៤០ លានគ្រឿង។

Samsung ក៏មានគម្រោងបង្ហាញណែនាំ នូវបណ្តា Tablet ល្អៗជាច្រើនទៀត នៅដើមឆ្នាំ ក្រោយ ដែលក្នុងនោះរួមមានទាំង Galaxy Pro ទំហំ 12.2 inch ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview